• 2020-09-21 07:48:35
  • បាល់ទាត់

ជិត​៣៦​ហើយ ​លោក Pirlo ​ថា Ronaldo ​នឹង​លេង​តែ​ប្រកួត​សំខាន់​ប៉ុណ្ណោះ​

  • 2020-09-21 07:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andrea Pirlo ​បាន​ដឹក​នាំក្រុម Juventus ​​ប្រកួត​ផ្លូវ​ការ​ជា​លើក​ដំបូង ​ដោយ​យក​ឈ្នះ​លើ​ក្រុម ​Sampdoria ​ក្នុង​លទ្ធផល ​៣-០។

​៣​គ្រាប់​ដែល​រក​បាន​នៅ​យប់មិញ​នេះ កើត​ចេញ​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ចំណូល​ថ្មី ​Dejan Kulusevski ​១​គ្រាប់ ​ខ្សែ​ការពារ​ Leonardo Bonucci ​មួយ​គ្រាប់ ​និង​គ្រាប់​ទី​៣​កើត​ចេញ​ពី Cristiano Ronaldo ​។ ​ត្បិត​តែ​នៅ​មាន​សមត្ថភាព​អាច​រក​គ្រាប់​បាល់​បាន​ក៏​ពិត​មែន ​ប៉ុន្តែ Ronaldo ​ត្រូវ​បាន​គ្រូ​បង្វឹក Pirlo ​អះអាង​ថា​វ័យ​របស់​គេ​ជ្រេ​ណាស់​ហើយ ​មិន​អាច​លេង​បាន​គ្រប់​ប្រកួត​ទៀត​ទេ។

​នៅ​ប៉ុន្មាន​ខែ​ទៀត ឈាន​ចូល​វ័យ​៣៦​ឆ្នាំ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ត្រូវ​បាន​លោក Pirlo ​អះអាង​ថា​៖ “យើង​បាន​ស្វែង​រក​វិធី​ល្អ​បំផុត​សម្រាប់​ប្រើប្រាស់ Ronaldo ​ហើយ​យើង​ក៏​បាន​និយាយ​គ្នា​រួច​ដែរ។ ​គាត់​មិន​ទាន់​ហត់​នឿយ​នៅ​ឡើយ​ទេ ​ព្រោះ​យើង​ទើប​ចាប់​ផ្ដើម ​ប៉ុន្តែ​នៅ​ពេល​យើង​ឈាន​ដល់​ប្រកួត​ដែល​មិន​សូវ​សំខាន់ ​យើង​នឹង​ព្យាយាម​ឱ្យ​បាន​បាន​សម្រាក​”៕

ប្រភព៖ Goal អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់