• 2020-09-21 03:01:15
  • បាល់ទាត់

ឡូយ! Neymar ចុះ​កុងត្រា​​ថ្មី​ជាមួយ Puma ស៊ី​ថ្លៃ​ជាង Messi និង​ Ronaldo ទៀត

  • 2020-09-21 03:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Neymar បាន​យល់​ព្រម​ចុះ​កុងត្រា​ជាមួយ​​ក្រុមហ៊ុន​ផលិតផល​កីឡា Puma ដោយ​​ទទួល​បាន​​ទឹក​ប្រាក់​២២​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​។

​សម្រាប់​ចំនួន​ទឹក​ប្រាក់​ខាង​លើ​បាន​ធ្វើ​ឲ្យ​ Neymar ក្លាយ​ជា​កីឡាករ​បាល់ទាត់​​មាន​កុងត្រា​​ឧបត្ថម្ភ​​​​ផ្ទាល់​ខ្លួន​ថ្លៃ​ជាង​គេ។ កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​បញ្ចប់​​ការ​ចាប់​​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន Nike ក្នុង​ខែ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ​ជួយ​គាំទ្រ​គេ​តាំង​ពី​អាយុ​១៣​ឆ្នាំ។

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប PSG នៅ​សល់​កុងត្រា​រយៈពេល​២​ឆ្នាំ​​ទៀត លើ​កុងត្រា​១១​ឆ្នាំ​ជាមួយ Nike ប៉ុន្តែ​គេ​បាន​សម្រេច​ចិត្ត​ផ្ដាច់កុងត្រា​ ដើម្បី​ទៅ​ចូលរួម​ជាមួយ Puma ដែល​ហ៊ាន​ឲ្យ​​​ទឹក​ប្រាក់​ដ៏​ភ្ញាក់ផ្អើល។ ចំពោះ​ការ​ទទួល​បាន​២២​លាន​ផោន​ក្នុង​មួយ​ឆ្នាំ បាន​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​ឈរ​លើ Cristiano Ronaldo ទទួល​បាន​១៥​លាន​ផោន​ពី Nike និង Messi បាន​១៨​លាន​ផោន​ពី Adidas ក្នុងមួយ​ឆ្នាំ។

Puma បាន​ប្រកាស​​ការ​ចុះ​កុងត្រា​យក Neymar កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ​ ជាមួយ​ពាក្យ​ស្លោក “The King is back”៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់