- 2020-09-20 04:35:22
- បាល់ទាត់
Pirlo ថាកត្តានេះ ទើបបានជា Suarez ពិបាកក្លាយជាកីឡាករ Juventus
- 2020-09-20 04:35:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pirlo ថាកត្តានេះ ទើបបានជា Suarez ពិបាកក្លាយជាកីឡាករ Juventus
ចន្លោះមិនឃើញ
លោក Andrea Pirlo បានអះអាងថាវាជារឿងពិបាកណាស់ ក្នុងការនាំយកខ្សែប្រយុទ្ធ Luis Suarez មករួមក្រុមនារដូវកាលនេះ ព្រោះមានបញ្ហាជាច្រើនបានកើតឡើង។
លោក Pirlo អ្នកចាត់ការក្រុម Juventus បាននិយាយថា៖ “Suarez គឺពិបាកណាស់ ព្រោះពេលវេលាដែលគាត់អាចទទួលបាន Passport គឺនៅយូរទៀត ដូច្នេះយើងពិបាកយកគាត់ដើម្បីក្លាយជាកីឡាករយើង”។ Suarez បានយល់ព្រមផ្លាស់មកលេងនៅ Juventus ទៅហើយ ក្នុងកុងត្រាដែលរូបគេទទួលបាន៩លានផោនក្នុង១រដូវកាល។ តែកត្ដា Passport បានធ្វើឱ្យគ្រប់យ៉ាងពិបាក។
ក្រុម Juventus មិនអាចទិញកីឡាករក្រៅពីទ្វីបអឺរ៉ុបមករួមក្រុមបានទៀតទេ ព្រោះពួកគេបាននាំយកកីឡាករពីក្រៅមក២នាក់ទៅហើយគឺ Arthur Melo ពីប្រេស៊ីល និងWeston McKennie ពីអាមេរិក។ ដូច្នេះហើយករណី Suarez ត្រូវឱ្យរូបគេប្រលងដើម្បីទទូលបាន Passport អ៊ីតាលី ទើបអាចមកលេងបាន។ កីឡាករ Barcelona នេះ បានប្រលងចប់ហើយ ប៉ុន្តែការរង់ចាំទទួល Passport គឺប្រើពេលយូរទៀត ដូច្នេះវាអាចផុតទីផ្សារដោះដូរកីឡាករទៅហើយ៕