• 2020-09-15 07:51:41
  • បាល់ទាត់

នេះ​ហើយ​ជម្រើស​១១​នាក់​ថ្លៃ​បំផុត​នៅ​ PL សរុប​តម្លៃ​ចូល​គ្នា​ជិត​១​ពាន់​លាន​ផោន

  • 2020-09-15 07:51:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​កាល​ថ្មី​នៃ​ពាន​រង្វាន់ Premier League ​បាន​ត្រឡប់​មក​វិញ ដោយ​លីគ​មាន​ជាង​គេ​លើ​លោក​មួយ​នេះ​បាន​បង្ហាញ​មុខ​តារា​ល្បី​ចំណូល​ថ្មី​ជា​ច្រើន​នាក់។

ថ្មី​ៗ​នេះ​គេ​ទើប​បាន​បង្ហាញ​មុខ​កីឡាករ​ជម្រើស​១១​នាក់​ថ្លៃ​ជាង​គេ​ក្នុង​លីគ ដែល​សរុប​តម្លៃ​ចូល​គ្នា​ដល់​ទៅ​៩៣០​លាន​ផោន​ឯណោះ។ កីឡាករ​ទាំង​នោះ​សុទ្ធ​តែ​មក​ពី​ក្លឹប​ធំ​ៗ​ដូច​ជា Liverpool, Manchester City និង Chelsea ជា​ដើម។ សម្រាប់​តម្លៃ​របស់​កីឡាករ​គេ​បាន​ផ្អែក​ស្រង់​ចេញ​ពី Transfermarkt។

ខាង​ក្រោម​ជា​ជម្រើស​១១​នាក់​ថ្លៃ​ជាង​គេ​នៅ PL បច្ចុប្បន្ន៖

អ្នក​ចាំ​ទី

  • Alisson Becker តម្លៃ​ខ្លួន​៦៤​លាន​ផោន​

ខ្សែ​ការពារ

  • Virgil van Dijk តម្លៃ​ខ្លួន​៧២​​លាន​ផោន
  • Andrew Robertson តម្លៃ​ខ្លួន​៥៧,៦​លាន​ផោន
  • Trent Alexander តម្លៃ​ខ្លួន​៩៩​លាន​ផោន​
  • Aymeric Laporte តម្លៃ​ខ្លួន​៥៤​លាន​ផោន​

ខ្សែ​បម្រើ

  • N’Golo Kante តម្លៃ​ខ្លួន​៧០​លាន​ផោន
  • Paul Pogba តម្លៃ​ខ្លួន​​៧០​លាន​ផោន
  • Kevin de Bruyne តម្លៃ​ខ្លួន​១០៨​លាន​ផោន​

​ខ្សែ​ប្រយុទ្ធ

  • Mohamed Salah តម្លៃ​ខ្លួន​១០៨​លាន​ផោន
  • Sterling តម្លៃ​ខ្លួន​១១៥,២​លាន​ផោន
  • Harry Kane តម្លៃ​ខ្លួន​១០៨​លាន​ផោន​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់