• 2020-09-14 23:14:47
  • បាល់ទាត់

Chelsea ​លេង​ល្អ ​យក​ឈ្នះ Brighton ​ក្នុង​លទ្ធផល ​៣-១​

  • 2020-09-14 23:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម Brighton ​ក្នុង​លទ្ធផល ​៣-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​ក្រុម​របស់​លោក Lampard ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​មិន​ទាន់​បាន​ដាក់​កីឡាករ​ពេញ​ជើង​នៅ​ឡើយ​ទេ ដោយសារ​តែ​កីឡាករ​ចំណូល​ថ្មី​មួយ​ចំនួន​នៅ​ជាប់​របួស​នៅ​ឡើយ។ ​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​Timo Werner ​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ដែល​ទើប​ទិញ​ចូល​នោះ​លេង​បាន​យ៉ាង​ល្អ ​និង​ត្រូវ​បាន​គេ​សរសើរ​គ្រប់​គ្នា​តែ​ម្ដង ​បើ​ទោះ​ជា​រក​គ្រាប់​បាល់​មិន​ទាន់​បាន​ក៏​ដោយ។

​៣​គ្រាប់​ដែល​រក​បាន​នៅ​យប់មិញ​នេះ ​ធ្វើ​បាន​សម្រេច​ដោយ ​Jorginho ​នាទី​២៣ ​James ​នាទី​៥៦ ​និង Zouma ​នៅ​នាទី​៦៦។ ​១​គ្រាប់​របស់​ក្រុម Brighton ​ធ្វើ​បាន​សម្រេច​ដោយ Trossard ​នៅ​នាទី​៥៤៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់