- 2020-09-14 08:23:10
- បាល់ទាត់
Lampard សើច ពេលឮថា Klopp រិះគន់ការចំណាយរបស់ Chelsea រដូវកាលនេះ
- 2020-09-14 08:23:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lampard សើច ពេលឮថា Klopp រិះគន់ការចំណាយរបស់ Chelsea រដូវកាលនេះ
ចន្លោះមិនឃើញ
លោក Lampard ហូសចិត្តនៅពេលដែលបានដឹងថា Klopp បានរិះគន់ថាក្រុម Chelsea ចំណាយប្រាក់ច្រើនហួសលើការទិញកីឡាករថ្មីចូលរដូវកាលនេះ។
កាលពីប៉ុន្មានថ្ងៃមុននោះ លោក Klopp អ្នកចាត់ការក្រុម Liverpool បានអះអាងថាលោកមិនអាចចំណាយប្រាក់ច្រើនដូចក្រុម Chelsea ឬ Man City ឡើយ ព្រោះក្លឹបទាំងនេះមានអ្នកមានប្រាក់ឬអ្នកធំនៅពីក្រោយ។ ខណៈដែលក្រុម Chelsea រដូវកាលនេះ ក្រោយពីលែងជាប់ពិន័យមក ចំណាយជាង២០០លានផោនទៅហើយ ដើម្បីទិញកីឡាករថ្មីចូល ស្របពេល Liverpool វិញ ទិញតែម្នាក់គត់។
ចំពោះសម្ដីរបស់លោក Klopp ត្រូវបានលោក Lampard ដែលជាអ្នកចាត់ការក្រុម Chelsea ហួសចិត្តយ៉ាងខ្លាំង រហូតដល់អស់សំណើចតែម្ដង។ Lampard បានប្រាប់ទៅ Klopp ឱ្យមើលសមាជិកក្នុងក្រុមរបស់ខ្លួនវិញដូចជា Virgil van Dijk, Alisson, Fabinho និង Naby Keita។ ថាតើកីឡាករទាំងអស់នេះ ក្រុម Liverpool ចំណាយប្រាក់ប៉ុន្មានដើម្បីនាំចូល មុនពេលមករិះគន់ការចំណាយរបស់ Chelsea នារដូវកាលនេះ៕