• 2020-09-11 08:14:59
  • បាល់ទះ

ឌូក ​ចង​ចាំ​ប្រកួត​នេះ​មិន​អាច​បំភ្លេច​បាន ​តែ​មិន​មែន​ជំនួប​ដែល​ធ្វើ​គេ​បាក់​ម្រាម​ដៃ​ទេ

  • 2020-09-11 08:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឌូក ត្រូវ​បាន​គេ​ដឹង​ថា មាន​ការ​ប្រកួត​មួយ​ដែល​លេង​ទល់​ សុវណ្ណរាជ របស់​អង្គរក្ស បាន​ធ្វើ​ឲ្យ​គេ​បាក់​ម្រាម​ដៃ​ ប៉ុន្តែ​​​ជំនួប​​នេះ​​មិន​​បាន​ស្ថិត​ក្នុង​ចិត្ត​របស់​គេ​ឡើយ ពោល​គឺ​​ការ​ប្រកួត​​ដែល​ធ្វើ​ឲ្យ​ស្មាត់​រូប​នេះ​ស្ដាយ​បំផុត​គឺ​កាល​លេង​ពាន Leo Cup វគ្គ​ផ្ដាច់​ព្រ័ត្រ​ទល់​ក្រុម​ វិសាខា ក្នុង​ឆ្នាំ​២០១៧។

ជុក សោភា ហៅ ឌូក កាល​ទៅ​លេង​ស៊ីហ្គេម​​២០១៩ ហ្វីលីពីន​

​ស្មាត់​ស្ដាំ​​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​​រូប​នេះ​​បាន​ប្រាប់​​​ Sabay ឲ្យ​ដឹង​ថា ​វា​ជា​ប្រកួត​មួយ​ដែល​មិន​អាច​បំភ្លេច​បាន ដោយ​មិន​អាច​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពាន​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​ ឬ​ជា​ពាន​​​ក្នុង​ស្រុក​ដ៏​ធំ​មួយ​។ យ៉ាង​ណា​ ឌូក ​បាន​​​ឃើញ​ថា កាល​ឆ្នាំ​នោះ​ វិសាខា ​ជា​​ក្រុម​​​ខ្លាំង​​ លើស​ពី​នេះ​​ពួក​គេ​បាន​នាំ​​យក​កីឡាករ​ជម្រើស​ជាតិ​ថៃ​មក​ជួយ​ក្រុម​​រហូត​ដល់​ ៣ នាក់ ដែល​​ធ្វើ​ឲ្យ​កម្រិត​របស់​ក្រុម​ទាំង​ពីរ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ។

​​ឌូក ជា​​អតីត​ជម្រើស​ជាតិ​ឆ្នេរខ្សាច់ និង​លើ​ក្ដារ​របស់​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​កីឡាករ​ជូរ​មុខ​របស់​កងពលធំ​អន្តរាគមន៍​លេខ ៣ ពាក់​លេខ ៩ ។ កីឡាករ​រូប​​នេះ​​ធ្លាប់​បាន​ចេញ​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​​ឆ្នាំ​២០១៧ ​នៅ​ប្រទេស​ម៉ាឡេស៊ី​៕

ទស្សនា​វីដេអូ​នោះ​ឡើង​វិញ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់