• 2020-09-11 02:50:11
  • បាល់ទាត់

Juventus ស្នើ​តម្លៃ​ថ្លៃ​គួរ​សម​ដែរ​លើ Morata តែ Altetico បដិសេធ

  • 2020-09-11 02:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Atletico Madrid បាន​បដិសេធ​សំណើរ​​៤៦​លាន​ផោន​ពី​ក្លឹប Juventus សម្រាប់​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Alvaro Morata។

ការ​ស្នើ​នេះ​កើត​ចេញ​ពី​អ្នក​ចាត់​ការ Andrea Pirlo ដែល​ធ្លាប់​លេង​ជាមួយ Morata អំឡុង​ពេល​រដូវ​កាល​របស់​ពួក​គេ​២០១៤-១៦ នៅ​ទី​ក្រុង Turin។ កីឡាករ​វ័យ​២៧​ឆ្នាំ​​កំពុង​មាន​ការ​ទាក់ទង​​ក្នុង​ការ​ផ្លាស់​ចេញ​ពី Madrid បន្ទាប់​ពី​មិន​សូវ​​ពេញ​ចិត្ត​​ជាមួយ​ការ​សម្រេច​ចិត្ត​របស់​លោក​ Diego Simeone ដែល​ដាក់ Diego Coasta ​ជា​ជម្រើស​ដំបូង​​មុន​គេ​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នៅ​រដូវ​កាល​មុន។

សម្រាប់ Morata ដែល​មាន​ប្រពន្ធ​ជា​ជនជាតិ​អ៊ីតាលី​​ក៏​មាន​ចំណាប់​អារម្មណ៍​ចង់​ត្រឡប់​ទៅ​កាន់ Juventus វិញ​ដែរ។ គេ​ធ្លាប់​ចំណាយ​ពេល​២​ឆ្នាំ​នៅ​ទី​នោះ ក្រោយ​ចាកចេញ​ពី Real Madrid ក្នុង​តម្លៃ​ខ្លួន​១៥,៨​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៤។

ចំពោះ​ការ​បង្វែរ​ការ​ចាប់​អារម្មណ៍ Morata គឺ​ជា​ផែនការ​ B របស់ លោក Pirlo ប្រសិន​បើ​ទិញ​ Luis Suarez មិន​បាន​។ ជា​ការ​ពិត​កាល​ពី​ពេល​ថ្មី​នេះ Suarezបាន​និយាយ​ថា​រឿង​ដែល​គេ​ចុះ​ផ្សាយ​ព្រោងព្រាត​ថា​ខ្លួន​នឹង​ចាកចេញ​ពី Barcelona សុទ្ធ​តែ​ជា​រឿង​មិន​ពិត ហើយ​គេ​កំពុង​សប្បាយ​ចិត្ត​ជាមួយ​ក្លឹប​។ ដូច្នេះ​ទើប​លោក Pirlo ប្ដូរ​មក​ចង់​បាន Morata​ វិញ៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់