• 2020-09-10 12:40:45
  • បាល់ទាត់

មក​ស្គាល់​ម្ចាស់​អាវ​លេខ​១០ ថ្មី​របស់​ Chelsea បន្ទាប់​ពី​ Willian ចេញ​ទៅ​ Arsenal

  • 2020-09-10 12:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ Christian Pulsic ត្រូវ​បាន​ក្លឹប​ Chelsea ដំឡើង​ឲ្យ​ពាក់អាវ​លេខ​១០ នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ចុះ​ផ្សាយ​របស់​ក្លឹប​ផ្ទាល់​។

Pulsic ទើប​ផ្លាស់​មក​​ក្លឹប​នេះ​ បាន​ ១​ឆ្នាំ​ប៉ុណ្ណោះ​ក៏​បាន​ប្ដូរ​ពី​ពាក់អាវ​លេខ​២២ មក​លេខ​១០ ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ Willian ចាក​ចេញ​ទៅ​កាន់​ Arsenal។

កាល​ពី​រដូវ​កាល​ឆ្នាំ​ ២០១៩/២០ ខ្សែ​ប្រយុទ្ធ​បម្រើ​ខាង​លើ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ រហូត​ដល់​បាន​ជាប់​ជា​បេក្ខភាព​ត្រៀម​នឹង​ ទទួល​បាន​ពាន​កីឡាករ​ឆ្នើមវ័យក្មេង​ពី Premier League ។

ក្នុង​រដូវ​កាល​កន្លង​ទៅ​នេះ កីឡាករ​រូប​នេះ​​បាន​ចូល​រួម​លេង​ឲ្យ​ក្លឹប​បាន​ ៣៤​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១១​គ្រាប់​៕

ប្រភព៖ chelseafc ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់