• 2020-09-10 10:50:55
  • ព័ត៌មាន

ចាយ​ខ្ទង់​រយ​លាន​ហើយ Chelsea នៅ​មាន​គំនិត​ចង់​បាន​អ្នក​ចាំ​ទី​ពី​បារាំង​ម្នាក់​ទៀត​

  • 2020-09-10 10:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea មាន​បំណង​នាំ​ចូល​អ្នក​ចាំ​ទី​ក្លឹប​លីគ​កំពូល​បារាំង Rennes កីឡាករ Edouard Mendy នេះ​បើ​តាម​ការ​ទម្លាយ​របស់​ប្រធាន​ក្លឹប​បារាំង​លោក Nicolas Holveck។

លោក Holveck បាន​ទម្លាយ​ឲ្យ​ដឹង​ថា៖ " មាន​ការ​ពិភាក្សា​ទាក់ទង​នឹង​រឿង​អ្នក​ចាំ​ទី Mendy ពី​ក្លឹប​ Chelsea មក។ ខ្ញុំ​ដឹង​ច្បាស់​ពី​គំនិត​របស់ Mendy។ គេ​ប្រាប់​ថា គេ​ចង់​ចេញ​ពី​ក្លឹប​យើង​ហើយ " ។

លោក​បាន​បន្ត​ថា៖ " ប៉ុន្តែ​សម្រាប់​ពេល​នេះ​ដែរ មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ណា​មួយ​ទេ " ។

បើ​តាម​ប្រភព​សារព័ត៌មាន​ធំៗ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា គ្រូ​បង្គោល​តោ​ខៀវ​លោក Frank Lampard មាន​បំណង​ឲ្យ​ Mendy និង​អ្នក​ចាំ​ទី​ Chelsea តម្លៃ​ក្បែរ​ ១០០លាន​ដុល្លារ​ Kepa Arrizabalaga ប្រជែង​តំណែង​អ្នក​ចាំ​ទី​ដៃ​ទី១ជាមួយ​គ្នា។

សូម​បញ្ជាក់​ផង​ដែរ​ថា Chelsea ពេល​នេះ​ដែរ​ចំណាយ​អស់​ជាង ២៦០​លាន​ដុល្លារ​ហើយ​ក្នុង​ទីផ្សារ​កីឡាករ​រដូវ​ក្ដៅ​ឆ្នាំ​នេះ៕

ប្រភព៖ Mirror.UK ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់