• 2020-09-10 02:07:51
  • បាល់ទាត់

Chelsea រក​ឃើញ​ម្ចាស់​អាវ​លេខ​១០​ថ្មី ក្រោយ Willian ចាកចេញ

  • 2020-09-10 02:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea បាន​​ផ្ដល់​អាវ​លេខ​១០​ទៅ​កាន់​ខ្សែ​បម្រើ​ប្រយុទ្ធ Christian Pulisic  បន្ទាប់​ពី Willain ចាកចេញ​​ទៅ​កាន់​ Arsenal។

Pulisic បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់​រដូវ​កាល​ដំបូង​របស់​ខ្លួន​នៅ​កីឡដ្ឋាន Stamford Bridge ក្រោយ​ផ្លាស់​ពី Borussia Dortmund ដោយ​រក​បាន​១១​គ្រាប់​និង​​បង្កើត​ការ Assist ១០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៤​​ប្រកួត​គិត​គ្រប់​កម្មវិធី​កាល​ពី​រដូវ​កាល​មុន។

តាម​រយៈ​ការ​លេង​ល្អ​បែប​នេះ​ ក្លឹប​បាន​សម្រេច​ចិត្ត​​ជូន​អាវ​លេខ​១០​ទៅ​កាន់​កីឡាករ​សញ្ជាតិ​អាមេរិក ដែល​លេខ​នេះ​ធ្លាប់​ពាក់​ដោយ​កីឡាករ​ល្បី​ឈ្មោះ​ជា​ច្រើន​កាល​ពី​ឆ្នាំ​កន្លង​ទៅ។ កាល​ពី​រដូវ​កាល​មុន Willian ទទួល​បាន​លេខ​ពិសេស​នេះ ក្រោយ Eden Hazard ចេញ​ទៅ​ចូលរួម​ជាមួយ Real Madrid៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់