• 2020-09-09 03:10:48
  • បាល់ទាត់

រក​ឃើញ​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុតប្រចាំ​រដូវកាល​​នៅ​អង់គ្លេស​ហើយ

  • 2020-09-09 03:10:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Trent Alexander-Arnold ត្រូវ​បាន​បោះឆ្នោត​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុត​ប្រចាំ​រដូវ​កាល​២០១៩-២០​​នៅ​អង់គ្លេស បន្ទាប់​ពី​ជួយ Liverpool លើក​ពាន Premier League។

​កីឡាករ​វ័យ​២១​ឆ្នាំ​បាន​យក​ឈ្នះ Dean Henderson, Marcus Rashford, Anthony Martial, Mason Greenwood របស់ Manchester United និង Mason Mount, Christian Pulisic របស់ Chelsea។

Arnold គឺ​ជា​កីឡាករ​ Liverpool ដំបូង​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ ចាប់​តាំង​ពី Steven Gerrard ឈ្នះ​កាល​ពី​ឆ្នាំ​២០០១។ សម្រាប់​២​រដូវ​កាល​មុន​កីឡាករ​របស់ Manchester City ឈ្នះ​ទាំង​អស់​គឺ Raheem Sterling និង Leroy Sane។ Trent Alexander-Arnold បាន​ចូល​លេង​គ្រប់​ប្រកួត​នៅ Premier League ឲ្យ Liverpool ជួយ​ក្រុម​លើក​ពាន​ជាមួយ​៩៩​ពិន្ទុ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់