• 2020-09-09 02:28:24
  • បាល់ទាត់

ចេញ​បញ្ជី​ឈ្មោះ Team of the Year សម្រាប់​រដូវ​កាល​២០១៩-២០នៅ​អង់គ្លេស

  • 2020-09-09 02:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាព​បញ្ជី​កីឡាករ​​​១១​នាក់​ឆ្នើម​បំផុត​ប្រចាំ​រដូវ​កាល (Team of the Year)​នៅ​អង់គ្លេស​បាន​បញ្ចេញ​ហើយ ក្នុង​នោះ​មាន​កីឡាករ​មក​ពី Liverpool ដល់​ទៅ​៥​នាក់​ឯណោះ។

កីឡាករ​ទាំង​៥​របស់​ហង្សក្រហម​មាន​ដូច​ជា Trent Alexander-Arnold, Jordan Henderson, Sadio Mane, Andy Robertson និង Virgil van Dijk ​​បាន​ប្រជែង​​កន្លែង​ជម្រើស​១១​នាក់ ដែល​ពួក​គេ​ត្រូវ​បាន​បោះឆ្នោត​ដោយ​​អ្នក​ជំនាញ​នៅ​ទូទាំង​ប្រទេស​អង់គ្លេស។

ការ​ជម្រើសរើស​នេះ​កើត​ចេញ បន្ទាប់​ពី​ពួក​គេ​ជួយ Liverpool លើក​ពាន Premier League ជា​លើក​ដំបូង​​ក្នុង​រយៈពេល​៣០​ឆ្នាំ​ ជាមួយ​កំណត់​រក​បាន​៩៩​ពិន្ទុ​កាល​ពី​រដូវ​កាល​មុន។ ចំពោះ​ក្រុម​រង​ជើង​ឯក Manchester City ក៏​មាន​កីឡាករ​២​នាក់​ជាប់​នឹង​គេ​ដែរ​គឺ Kevin De Bruyne និង David Silva។

ខាង​ក្រោម​ជា​បញ្ជី​កីឡាករ​​​១១​នាក់​ឆ្នើម​បំផុត​ប្រចាំ​រដូវ​កាល​នៅ PL រដូវ​កាល​២០១៩-២០

  • Nick Pope (Burnley)

  • Trent Alexander-Arnold (Liverpool)

  • Virgil van Dijk (Liverpool)

  • Çağlar Söyüncü (Leicester City)

  • Andrew Robertson (Liverpool)

  • David Silva (Man City)

  • Jordan Henderson (Liverpool)

  • Kevin De Bruyne (Man City)

  • Jamie Vardy (Leicester City)

  • Pierre-Emerick Aubameyang (Arsenal)

  • Sadio Mané (Liverpool) ​ ​

ប្រភព៖ Liverpool FC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់