• 2020-09-08 07:58:31
  • បាល់ទាត់

James ទទួល​បាន​ថ្លៃ​នឿយហត់​ប៉ុន្មាន​សម្រាប់​ការ​ផ្លាស់​មក​កាន់ Everton?

  • 2020-09-08 07:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez បាន​រក​ឃើញ​ទ្រនំ​ថ្មី​ដោយ​ផ្លាស់​មក​កាន់​ក្លឹប Everton ក្នុង​តម្លៃ​ខ្លួន​២០​លាន​ផោន ជាមួយ​កុងត្រា​រយៈពេល​២​ឆ្នាំ។

James វ័យ​២៩​ឆ្នាំ​នឹង​អាច​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ​ក្លឹប​ថ្មី​​លេង​ទល់​នឹង​ Spurs នៅ​ថ្ងៃ​ទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០​ខាងមុខ​នេះ។ គ្រប់គ្នា​ប្រហែល​ជា​ដឹង​ហើយ Rodriguez ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​មាន​ថ្លៃ​នឿយហត់​ខ្ពស់​ក្នុង​ក្លឹប Real Madrid។ ក្នុង​នោះ​គេ​​ទទួល​បាន​២០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

ប៉ុន្តែ​សម្រាប់​ការ​ផ្ទេរ​មក​កាន់ Everton កីឡាករ​សញ្ជាតិ​កូឡំប៊ី​​​ព្រម​ទទួល​​ការ​កាត់​ប្រាក់​ថ្លៃ​នឿយ​ហត់​និង​អាច​ចាប់​ផ្ដើម​ហ្វឹកហាត់​ជាមួយ Everton ក្នុង​ពេល​ឆាប់​ៗ។ យោងតាម​ប្រភព James ​អាច​ទទួល​បាន​​​១៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ប៉ុន្តែ​ក្រោយ​យល់​ព្រម​កាត់​បន្ថយ​ប្រាក់​ឈ្នួល​ គេ​នៅ​សល់​ត្រឹម​៩​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ។

សម្រាប់​លក្ខខណ្ឌ​នេះ​មិនមែន​សម្រាប់​តែ James តែ​ម្នាក់​ទេ ពោល​កីឡាករ​ក្នុង​ក្រុម​ធំ​របស់ Everton ទាំង​អស់​សុទ្ធ​តែ​យល់​ព្រម​ឲ្យ​ក្លឹប​​កាត់​ប្រាក់​ឈ្នួល​តាម​ភាគរយ​ដែល​​បាន​កំណត់​ដូច​គ្នា ក៏​ព្រោះ​តែ​វិបត្តិ​សេដ្ឋកិច្ច​របស់​ក្លឹប​ពេល​នេះ​កំពុង​ធ្លាក់​ចុះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់