• 2020-09-08 03:53:51
  • បាល់ទាត់

ចាយ​អស់​ជាង​​២០០​លាន​ផោន​នៅ​ស្ទើរ Chelsea ត្រៀម​បន្ត​នាំ​ចូល​កីឡាករ​ថ្មី

  • 2020-09-08 03:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea សង្ឃឹម​​ឈាន​ដល់​ការ​ព្រមព្រៀង​ជាមួយ​អ្នក​ចាំ​ទី​របស់​ក្រុម Rennes កីឡាករ Edouard Mendy បន្ទាប់​ពី​ដាក់​សំណើរ​​រង្វង់​២០​លាន​ផោន។

កីឡាករ Edouard Mendy

ក្រុម​រហស្សនាម​តោ​ខៀវ​បាន​ព្យាយាម​ទាក់ទង​​ Mendy វ័យ​២៨​ឆ្នាំ ដោយ​ការ​ផ្ទេរ​នេះ​គេ​បាន​ឲ្យ Petr Ceck ដែល​ជា​អតីត​កីឡាករ​ Chelsea និង​បច្ចុប្បន្ន​ជា​អ្នក​ផ្ដល់​យោបល់​លើ​បច្ចេកទេស​និង​ការ​លេង​របស់​ក្លឹប​ជា​អ្នក​ចាត់ចែង។

​​​​​​Chelsea គិត​ត្រឹម​ពេល​នេះ​ចាយ​អស់​ជាង​២០០​លាន​ផោន​ហើយ​លើ​ការ​នាំ​កីឡាករ​ថ្មី​ចូល​​មាន​ដូច​ជា Hakim Ziyech, Timo Werner, Ben Chilwell និងTKai Havertz។ យ៉ាងណា​ការ​ចំណាយ​ប៉ុននេះ​មិន​ទាន់​ស្ងប់​ចិត្ត​លោក Frank Lampard នៅ​ឡើយ​ទេ។

កីឡាករ Boubakary Soumare

ក្រៅ​ពី​អ្នក​ចាំ​ទី Mendy ក្រុម Chelsea ក៏​បន្ត​ចង់​បាន​ខ្សែបម្រើ​ការពារ Boubakary Soumare របស់​ក្រុម Lille ប្រសិន​ការ​ផ្ទេរ Declan Rice របស់​ក្រុម West Ham មិន​ជោគជ័យ៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់