• 2020-09-08 02:00:53
  • បាល់ទាត់

ផ្លូវការ James បញ្ចប់​ក្ដី​សុបិន​អាក្រក់​នៅ Real មក​ចូលរួម​ជាមួយ Everton

  • 2020-09-08 02:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Everton បាន​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ពី​ក្លឹប Real Madrid ជា​ផ្លូវការ​ក្នុង​តម្លៃ​ខ្លួន​២០​លាន​ផោន។

កីឡាករ​សញ្ជតិ​កូឡំប៊ី​វ័យ​២៩​ឆ្នាំ​មក​ចូលរួម​ជាមួយ Everton ក្នុង​កុងត្រា​រយៈពេល​២​ឆ្នាំ​ ជាមួយ​លក្ខខណ្ឌ​​​អាច​បន្ថែម​កុងត្រា​នៅ​ពេល​អនាគត​។ James បាន​មក​ដល់​ក្លឹប Real Madrid ក្នុង​ឆ្នាំ​២០១៤ ផ្ទេរ​ពី​ក្លឹប Monaco បន្ទាប់​ពី​គេ​ឈ្នះ​ស្បែកជើង​មាស​នៅ World Cup ដែល​រៀបចំ​នៅ​ប្រទេស​ប្រេស៊ីល។

ក្រោយ​មក​ដល់​ទ្រនំ​ថ្មី​បញ្ចប់​សុបិន​អាក្រក​មិន​ជាប់​ជម្រើស​នៅ Madrid កីឡាករ​ជំនាញ​ជើង​ឆ្វេង​បាន​និយាយ​ថា គេ​សប្បាយ​ចិត្ត​​ដែល​បាន​មក​ដល់​ក្លឹប​អស្ចារ្យ​មួយ។ Everon ជា​ក្លឹប​មាន​ប្រវត្តិសាស្ដ្រ​ច្រើន និង​បាន​ធ្វើ​ការ​ជាមួយ​លោកCarlo Ancelotti ដែល​ស្គាល់​គេ​ច្បាស់៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់