• 2020-09-07 11:51:00
  • ព័ត៌មាន

Vinicius Jrគិត​ថា​ Neymar ជា​ Idol ទោះ​មាន​មនុស្ស​ជា​ច្រើន​រិះគន់​ក្ដី

  • 2020-09-07 11:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លឹប​ Real Madrid កីឡាករ​ Vinicius Jr បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ Neymar ជា​អ្នក​ធ្វើ​ឲ្យ​គេ​ចង់​ក្លាយ​ជា​អ្នក​ទាត់បាល់​។

Vinicius បាន​និយាយ​ថា​៖" អ្នក​មួយ​ចំនួន​អត់​ចូល​ចិត្ត​ Neymar អី​ម៉ា​បន្តិច​ទេ​ ហើយ​ខ្ញុំ​អត់​ចង់​មាន​អញ្ចឹង​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ​នា​ពេល​អនាគត​ផង​ដែរ​។ "

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖" ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាត់បាល់​ប្រេស៊ីល​ទាំង​អស់​គិត​ដូច​ខ្ញុំ​ចោះ​។ យ៉ាង​ណា​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​បាន​លេង​ជម្រើស​ជាតិ​ម្ដង​ទៀត​ព្រោះ​ថា​មាន​ Idol របស់​ខ្ញុំ​ជា​ច្រើន​នៅ​ហ្នឹង​ ជា​ពិសេស​ Neymar ដែលជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ទាត់​បាល់​ អញ្ចឹង​ហើយ​បាន​ខ្ញុំ​ខិតខំ​ដើម្បី​ឲ្យ​ប្រេស៊ីល​គ្នា​យើង​ទាំង​អស់​សប្បាយ​ចិត្ត​។ "

Vinicius បាន​មក​លេង​នៅ​ក្លឹប​ Real Madrid តាំង​ពី​ឆ្នាំ​២០១៨មក​ ដោយ​ចូល​រួម​លេង​បាន​ ៦៩​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ៩​គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់