• 2020-09-07 03:31:26
  • បាល់ទាត់

រឿង​ដ៏​សំខាន់​​​មួយ​ដែល​​គ្រប់​គ្នា​អាច​មិន​ដឹង​​ដើម​ហេតុ​នាំ​ឲ្យ​ ម៉ាត់ ណូរុន ​មាន​ថ្ងៃ​នេះ​

  • 2020-09-07 03:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​លេចធ្លោ​របស់​បឹង​កេត​ ម៉ាត់ ណូរុន ​កំពុង​ធ្វើ​ព្យុះភ្លៀង​នៅ​ក្នុង​លីគ​កំពូល​កម្ពុជា ​ដោយ​ក្លាយ​ជា​កីឡាករ​រក​​គ្រប់​បាល់​បាន​ច្រើន​ជាង​គេ​ ១៥ គ្រាប់​គិត​ត្រឹម​​សប្ដាហ៍​ទី​១៣ ​ហើយ​ជួយ​ឲ្យ​បឹង​កេត​ឈរ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា​មាន​​ ៣៥ ពិន្ទុ​​។

ម៉ាត់ ណូរុន

​យ៉ាង​ណា​ប្រិយមិត្ត​​ក៏​ប្រហែល​ជា​មិន​ដឹង​ឡើយ ​ដើម​ហេតុ​ដែល​​នាំ​ឲ្យ​ ម៉ាត់ ណូរុន ​ក្លាយ​ជា​កីឡាករ​កំពូល​​របស់​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ។

​ទាក់​ទង​រឿង​នេះ លោក ប៊ួយ ដារី អតីត​គ្រូ​បង្វឹក​យុវជន​​​ភ្នំពេញ​ក្រោន​​បាន​រៀបរាប់​រឿង​ទាំង​អស់​យ៉ាង​ដូច្នេះ​ថា « ​​កាល​ខ្ញុំ​នៅ​ក្រោន ខ្ញុំ​ឃើញ Messi ( ណូរុន ) ​មាន Talent ល្អ​និង​កំពុង​ហាត់​នៅ U14 ទ័ព​​ក្នុង​ឆ្នាំ​២០១១ ហើយ​ពេល​នោះ ​គប់​ជូន​ខ្ញុំ​ត្រូវ​បាន​​​សហព័ន្ធ​តែង​តាំង​ជា​គ្រូ​ U14 ជម្រើស​ជាតិ​ ​​ដែល​​ត្រូវ​ចេញ​ទៅ​លេង​នៅ ម៉ាឡេស៊ី ក្នុង​ពាន AFC U14 Championship ​ខ្ញុំ​ក៏​ចុច​ឈ្មោះ​វា​ឲ្យ​ចូល​លេង​។ ​ក្រោយ​ពេល​មក​វិញ​ខ្ញុំ​ក៏​បាន​ទាក់​ទង​ទៅ​គ្រូ​ទ័ព ដើម្បី​សុំ​ Messi មក​​ហាត់​​នៅ ​ក្រោន​ ព្រោះ​គិត​ថា ហាត់​នៅ​ក្រោន​អាច​ជួយ​វា​បាន​ឲ្យ​ក្លាយ​ជា​កីឡាករ​ល្អ ​ដំបូង​គ្រូ​ទ័ព​មិន​ព្រម​ទេ តែ​ដោយសារ​ខ្ញុំ​ព្យាយាម​ពន្យល់​​ អំ​ពី​ហេតុ​ផល​មួយ​ចំនួន​​ទើប​ខាង​ទ័ព​អនុញ្ញាត»។ ហេតុ​ផល​នេះ​ហើយ​ ដែល​នាំ​ឲ្យ​ ម៉ាត់ ណូរុន បាន​ចូល​លេង​នៅ​ក្រោន។

ជា​មួយ​គ្នា​នោះ​​ ម៉ាត់ ណូរុន ​បាន​បង្ហោះ​សារ​​​នៅ​លើ​​​គណនី​ Facebook របស់​ខ្លួន​​ថា ​« ​លោក​គ្រូ​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​​ពេល​នេះ Dary Bouy Thanks » ។

​​​​ពេល​នេះ​លោក ប៊ួយ ដារី កំពុង​កាន់​ការងារ​ជា​អ្នក​ចាត់​ការ​ទូទៅ​នៅ​ក្លឹប​សៀមរាប​ United ក្រោយ​ពេល​​ចែក​ខ្លួន​ជា​មួយ​ភ្នំពេញ​ក្រោន​ដើម​ឆ្នាំ​២០១៥​៕

លោក ប៊ួយ ដារី កាល​នៅ​ក្រោន​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់