• 2020-09-07 02:26:09
  • កីឡា​ផ្សេង​ៗ

កីឡាកាយសម្ព័ន្ធ៖​ កីឡាករ​ចាប់​ផ្ដើម​មាន​កម្លាំង​ និង​សមត្ថភាព​ល្អ​ប្រសើរ​ឡើង​វិញ​ខ្លះៗ​ហើយ​

  • 2020-09-07 02:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ ថា​ចាប់​ពី​បាន​ហ្វឹកហាត់​ឡើង​វិញ​មួយ​រយៈពេល​នេះ​កីឡាករ​ កីឡា​ការិនី​ មាន​កម្លាំង​ និង​បច្ចេកទេស​ល្អវិញ​បណ្ដើរៗ​ហើយ។​

សកម្មភាពហ្វឹកហាត់

លោក​ ណយ​ ផាន់ណា​ បាន​ឲ្យ​ដឹង​ថា​តាំង​ពី​មាន​ជំងឺ​ COVID​ ហើយ​កីឡាករ​ត្រូវ​សម្រាក​ និង​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​នោះ​គឺ​សមត្ថភាព​ បច្ចេកទេស​ កម្លាំង​មាន​ការ​ធ្លាក់​ចុះជា​ខ្លាំង។​ ដោយ​សារ​តែ​កីឡា​កាយសម្ព័ន្ធ​នេះ​គឺ​ត្រូវ​ការ​ហ្វឹកហាត់​ជា​ប្រចាំ​ថ្ងៃ​ និង​ហ្វឹកហាត់​ជា​មួយ​ឧបករណ៍​បច្ចេកទេស​ទាំង​ ៥-៦​ ដូច​សព្វ​ថ្ងៃចំណែកនៅផ្ទះមិនមាន​សម្ភារបែប​នេះ​ទេ។​

​អគ្គលេខាធិការ​ខាង​លើ​នេះ​បាន​បន្ត​ប្រាប់​ទៀត​ថា​ ការ​ចាប់​ផ្ដើម​ហាត់​ឡើង​វិញ​នេះ​ក៏​មាន​បញ្ហា​ខ្លះៗ​ដែរ​ដូច​ជា​សន្លាក់​ ការ​ឈឺ​ដៃ​ឈឺ​ជើង​ជា​ដើម​ ព្រោះ​កីឡា​កាយ​សម្ព័ន្ធ​វា​ទាក់ទង​នៅ​ហ្នឹង​អាយុ​ វ័យ​របស់​កីឡាករ​ កីឡា​ការិនី​ផង​ដែរ​ ប៉ុន្តែ​វា​មិន​ជា​បញ្ហា​ចោទ​ខ្លាំង​នោះ​ទេ។​

សកម្មភាពហ្វឹកហាត់

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​រួម​ហ្នឹង​សហព័ន្ធ​កីឡា​ផ្សេងៗ​គឺ​ត្រូវ​បាន​ផ្អាក​សកម្មភាព​ហ្វឹកហាត់​ទាំង​អស់​ដើម្បី​ការពារ​ជំងឺ​ COVID​ កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ហើយ​ទើប​តែ​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ឡើង​វិញ​ថ្មីៗ​នេះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី