• 2020-09-06 05:23:54
  • បាល់ទាត់

Man Utd , Liverpool ​និង Arsenal ​ប្រជែង​យក​ Griezmann ​បន្ទាប់​ពី Messi ​សម្រេច​នៅ​វិញ​

  • 2020-09-06 05:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ Manchester United , Liverpool ​និង Arsenal ​កំពុង​ដាក់​ពាក្យ​ស្នើ​​ទិញ​យក​ខ្សែ​ប្រយុទ្ធ ​Antoine Griezmann ​ពី​ក្រុម FC Barcelona ​ហើយ ​បន្ទាប់​ពី​ Lionel Messi ​បន្ដ​ស្នាក់​នៅ Camp Nou ​។

​លោក​ Ronald Koeman ​បាន​ប្រាប់​ទៅ Griezmann ​ថា​រូបគេ​នឹង​ដើរ​តួ​សំខាន់​ក្នុង​ក្រុម ឬ​តំណែង​របស់ Messi ​តែ​ម្ដង ​នៅ​គ្រា​ដែល​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​បាន​ស្នើ​សុំ​ក្លឹប​ចាកចេញ។ តែ​បន្ទាប់​ពី​មាន​ការ​ចរចា​គ្នា​ច្រើន​មក ​ស្រាប់​តែ​ពេល​នេះ Messi ​បាន​សម្រេច​ចិត្ត​បន្ដ​នៅ​ទៀត​ហើយ ដូច្នេះ​រូបគេ​នឹង​ដើរ​តួ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​ដដែល។ ​

កត្តា​នេះ​ហើយ បាន​ជា​មាន​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​ចរចា​ទិញ​យក Griezmann ​តែ​ម្ដង​ទៅ។ ​ដោយ​ក្នុង​នោះ​មាន Man Utd , Liverpool ​និង Arsenal ​បាន​ដាក់​គោលដៅ​ទិញ​យក​រូបគេ។ ​គេ​ជឿ​ថាក់​ថា ​កីឡាករ​បារាំង​អាច​នឹង​ចាកចេញ​បាន ​ប្រសិន​ណា​បើ​រូបគេ​នៅ​តែ​មិន​មាន​នាទី​លេង​គ្រប់គ្រាន់​ដូច​រដូវ​កាល​មុន​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់