• 2020-09-04 04:05:16
  • បាល់ទាត់

Suarez ទូរសព្ទ​​សុំ​សម្រួល​គ្នា​ជាមួយ Chiellini មុន​ក្លាយ​ជា​មិត្ត​រួម​ក្រុម​

  • 2020-09-04 04:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Luis Suarez បាន​ទូរសព្ទ​​ទៅ​កាន់​ខ្សែ​ការពារ Giorgio Chiellini ដើម្បី​ធ្វើ​ការ​សម្រួល​គ្នា ខណៈ​រូប​គេ​កាន់​តែ​ខិតជិត​ផ្ទេរ​ទៅ​កាន់ Juventus មែនទែន​ហើយ។

គេ​នៅ​ចាំ​បាន​ថា កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​​បាន​ខាំ​ស្មា​របស់ Chiellini អំឡុង​​ក្រុម​​របស់​គេ​ជួប​គ្នា​ក្នុង​ការ​ប្រកួត World Cup វគ្គ​ក្នុង​ពូល​ទល់​នឹង​អ៊ីតាលី​ក្នុង​ឆ្នាំ​២០១៤។ នៅ​ពេល​នោះ Suarez មិន​ត្រូវ​បាន​​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ទេ ដោយ​សារ​តែ​អាជ្ញាកណ្ដាល​មិន​បាន​ឃើញ។ ប៉ុន្តែ​ក្រោយ​មក​គេ​ត្រូវ​បាន​ជាប់​ពិន័យ​​មិន​ឲ្យ​លេង​បាល់ទាត់​រយៈពេល​៤​ខែ។

យ៉ាងណាមិញ​ ពេល​នេះ Suarez បាន​និយាយា​ទៅ​កាន់ Chiellini ដែល​ជា​ប្រធា​ក្រុម​របស់ Juventus ឲ្យ​បំភ្លេច​រឿង​ពី​មុន​ចោល​ទៅ ហើយ​ត្រូវ​ពង្រឹង​មិត្តភាព​ឡើង​វិញ ព្រោះ​ជិត​ក្លាយ​ជា​មិត្ត​រួម​ក្រុម​នឹង​គ្នា​ហើយ។​ តាម​ការ​ឲ្យ​ដឹង Suarez ​គ្រោង​ចុះ​កុងត្រា​ទទួល​យក​ថ្លៃ​នឿយហត់​៩​លាន​ផោន​ក្នុង​មួយ​ឆ្នាំ ដូច​ទៅ​នឹង​​តម្លៃ​ដែល​គេ​​បាន​នៅ Barcelona ដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់