• 2020-09-03 04:13:50
  • ប្រដាល់

វណ្ណថង​ សរសើរ​ ម៉ឺន​ មេឃា​ ល្អ​ខ្លាំង​៣ចំណុច​មុន​ប៉ះគ្នាដណ្ដើម​ប្រាក់​លាន​ថ្ងៃ​សៅរ៍​នេះ​

  • 2020-09-03 04:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ក្បាច់គុន​មក​ពី​ខេត្ត​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ សរសើរ​កីឡាករ​ ម៉ឺន​ មេឃា​ ល្អ​ខ្លាំង​៣​ចំណុច​នេះ​ ទី១​ កណ្ដាប់ដៃ​ធ្ងន់​ ទី២​ ទាត់​ធ្ងន់​ និង​ទី៣​ ការពារ​បាន​ល្អ។​ (រូបភាពក្របខាងក្រៅរបស់ Sport Zone)

រូបភាពផេកសង្វៀនឯកភ្នំ

ឈិត​ សេរីវណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ នេះ​បើ​តាម​ការ​ជួប​គ្នា​កន្លង​ទៅ​ជា​មួយ​ ម៉ឺន​ មេឃា​ នោះ​គេគឺ​ជា​កីឡាករ​ល្អ ​និង​មាន​សមត្ថភាព​មួយ​រូប​ហើយ​ក៏​មាន​ការ​ពិបាក​ដែរ​ក្នុង​ការ​ប៉ះ​គ្នា​លើក​មុន​នោះ។​ ចំណុច​ល្អ​របស់​ មេឃា​ គឺ​ចេញ​ធ្ងន់​ កណ្ដាប់ដៃ​ ទាត់​ធ្ងន់​ទាំង​អស់​ មួយ​វិញ​ទៀត​ក៏​ពូកែ​បិទ​ផង​ដែរ​មិន​ងាយ​វ៉ៃ​ចូល​ឡើយ។​

សិស្ស​គុន​មក​ពី ​រាហ៊ូ​កីឡា​ខេត្ត​បាត់ដំបង​ ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ ខ្លួន​នឹង​ប្ដេជ្ញា​ចិត្ត​ខំប្រឹង​ធ្វើ​ឲ្យ​បាន​ល្អ​ ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព។​ ចំពោះ​ការ​ហ្វឹកហាត់​វិញ​គិត​ទៅ​បាន​ប្រហែល​១០​ថ្ងៃ​ដែរ​ទម្រាំ​ដល់​ថ្ងៃ​ប្រកួត។​

ម៉ឺន មេឃា (ខៀវ)

បញ្ជាក់​ដែរ​ថា​ ឈិត​ សេរីវណ្ណថង​ នឹង​ត្រូវ​ប៉ះ​ ម៉ឺន​ មេឃា​ សងសឹក​ហើយ​ក៏​ជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ផង​ដែរ​នៅ​ថ្ងៃ​សៅរ៍​ ទី៥​ ខែ​កញ្ញា​ ឆ្នាំ​២០២០។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​សង្វៀន​ CNC​ ក្នុង​កម្មវិធី​ខារ៉ាបាវ​ ចាប់​ពី​ម៉ោង​ ២​រសៀល​តទៅ៕​

រូបភាពរបស់ Sport Zone

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់