• 2020-09-03 04:05:00
  • បាល់ទះ

លេងដក់​ទប់ ឆ្លង​ក្បាល ២​ស្មើ​ពេញ​សាច់​ស្រុក​ខ្មែរ រ៉ាត ​ខ្លាច​​តែ​២​នាក់​​ប៉ុណ្ណោះ

  • 2020-09-03 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទះ​ដក់ និង​ឆ្លង​ក្បាល (មិន​ផ្លូវ​ការ​) កំពុង​ពេញ​និយម នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​​បច្ចុប្បន្ន​មាន​បាល់​១​ក្បាច់​ទៀត​ក៏​ពេញ​និយម​ដែរ គឺ​លេង​២​ស្មើ ម្នាក់​ដក់​ទប់ និង​ម្នាក់​ទៀត​ឆ្លង​ក្បាល ទ្រូង ជង្គង់​លើក​លែង​តែ​ប្រើ​ដៃ។

ជិន សារ៉ាត កីឡាករ​ក្លឹប​បាល់ទះ​អគ្គស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​

​ក្បាច់​នេះ ជិត សារ៉ាត បាន​ឱ្យ​ Sabay ដឹង​ថា​រូប​​គេ​ខ្លាច​តែ​២​នាក់​ប៉ុណ្ណោះ​ គឺ​អ៊ិន​និង​ដូច​ពោធិ៍សាត់ ដ្បិត​​សមត្ថភាព​របស់​ពួកគេ ល្អ​​ដូចគ្នា​គ្មាន​នរណា​អាច​ប្រៀប​បាន​ឡើយ​។

អ្នក​​ខេត្ត​​កំពង់ចាម ពន្យល់​ថា ៖«ដក់​ទប់ ឆ្លង​ក្បាល ខ្ញុំ​ខ្លាច​តែ​ពីរ​ទេ...អ៊ិន​មួយ ហើយ​និង​...ដូច​ដែល​នៅ​ពោធិ៍សាត់។ ពីរ​ហ្នឹង​បង​ពីរ​ហ្នឹង ព្រោះ​ពីរ​ហ្នឹង​វា​លំដាប់លេខ​១​ហើយ រក​អត់​មាន​ទេ ក្បាល​ហើយ​​និង​ជើង...អ៊ិន ហើយ​និង...ដូច [​ល្អ​ប្រចាំ​ស្រុក​ខ្មែរ​] »។ ​

គួរ​បញ្ជាក់​ថា រ៉ាត​ មាន​វ័យ​៣២​ឆ្នាំ ​កម្ពស់ ១,៦៥ម៉ែត្រ ហើយ​បច្ចុប្បន្ន​​ជា​កីឡាករ​របស់​ក្លឹប​បាល់ទះ​អគ្គស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ តួនាទី​លី​ប្រូ ហើយ​បើ​សេវា​​ជំនាញ​វាយ​សេវា​ថៃ៕

អ៊ិន កីឡាករដក់ឆ្លងក្បាលស្រុមខ្មែរ

ទស្សនាការប្រកួតដក់ទប់ ឆ្លងក្បាលរវាង រ៉ាត-ម៉ៃ Vs អ៊ិន-ថាសហោះ

គូនេះខាងអ៊ិនស្ទើរ ថាស់ហោះ ដូច្នេះរ៉ាតឱ្យអ៊ិនឈរវាយសេវាលើ ពាក់កណ្ដាលតង់ (៨គ្រាប់) ​

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់