• 2020-09-03 03:44:17
  • បាល់ទាត់

Werner ​ថា​គោលដៅ Chelsea ​រដូវ​កាល​នេះ​គឺ​យក​ពាន Premier League

  • 2020-09-03 03:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Chelsea ​រដូវ​កាល​នេះ ​ពិត​ជា​ធ្វើ​ជំនួញ​ទិញ​ដូរ​កីឡាករ​បាន​ល្អ​មែនទែន ​ដោយ​ពួកគេ​ចុះ​កុងត្រា​កីឡាករ​ថ្មី​បាន​៥​នាក់​មក​ហើយ ​សុទ្ធ​តែ​កីឡាករ​ឆ្នើម​ៗ​ទាំង​អស់។

​ក្រុម​ដែល​នាំ​មុខ​គេ​លើ​ការ​ទិញ​កីឡាករ​ថ្មី​ចូល​ខាង​លើ​នេះ ​កំពុង​ខិត​ជិត​ក្នុង​ការ​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​អាល្លឺម៉ង់ Kai Havertz ​ម្នាក់​ទៀត​ពី​ក្រុម Bayer ​ក្នុង​តម្លៃ​ខ្លួន​ដល់​ទៅ​៩០​លាន​ផោន​ឯ​ណោះ។ ដោយ​គិត​ត្រឹម​ពេល​នេះ ​ក្រុម​ដឹក​នាំ​ដោយ​លោក Lampard ​ចំណាយ​ប្រាក់​ប្រមាណ​ជា​ជាង​២០០​លាន​ផោន​ទៅ​ហើយ ដើម្បី​នាំ​យក​កីឡាករ​ថ្មី។

​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Werner ​បាន​និយាយ​ថា​គោលដៅ​ក្រុម Chelsea ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ គឺ​យក​ពាន​រង្វាន់ Premier League ​។ ​នេះ​ជា​សម្ដី​របស់ Lampard ​បាន​ប្រាប់​មក​រូបគេ ​ឱ្យ​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដទៃ​ទៀត ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​លើក​ពាន​លីគ​កំពូល​អង់គ្លេស៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់