• 2020-09-03 02:12:51
  • បាល់ទាត់

Toni Kroos ​ព្រមាន Barcelona ​មិច​ខ្លះ បើ​អត់ Messi ​រដូវ​កាល​ក្រោយ​

  • 2020-09-03 02:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណឹង​នៃ​ការ​ចាកចេញ​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi ​នៅ​តែ​កើត​មាន​ឡើង ​បើ​ទោះ​ជា​ប្រធាន​ក្លឹប Barcelona ​បាន​ជួប​ប្រជុំ​ជាមួយ​ឪពុក​ Messi ​ដើម្បី​បញ្ចុះ​បញ្ចូល​យ៉ាង​ណា​ក៏​ដោយ។

​ជាមួយ​រឿង​ចង់​ចាកចេញ​នេះ​ដែរ ​បើ​តាម​អារម្មណ៍​របស់​កីឡាករ Toni Kroos ​វិញ ​មើល​ឃើញ​ថា​វា​ជ​ការ​បាត់​បង់​ធំ​ណាស់​សម្រាប់​ក្រុម Barcelona ​។ ​បើ​សិន​ជា Lionel Messi ​ពិត​ជា​ចាកចេញ​មែន ​នោះ​ក្រុម​អ្នក​មាន​បុណ្យ​នឹង​បាត់​កម្លាំង​ប្រយុទ្ធ​ធំ​បំផុត​មួយ ​ហើយ​ក៏​ពិបាក​ស្វែង​រក​អ្នក​មក​ជំនួស​វិញ​ដែរ។

​ខ្សែ​បម្រើ​របស់​ក្រុម Real Madrid ​បាន​និយាយ​ទៀត​ថា​៖ “Messi ​មិន​នៅ Barcelona ​គឺ​មាន​ន័យ​ថា​ក្រុម Barcelona ​មិន​មាន​អាវុធ​ប្រយុទ្ធ​មួយ​ហើយ។ ខ្ញុំ​មិន​គិត​ថា​គាត់​នឹង​មក Real Madrid ​ទេ​”។ ​អតីត​កីឡាករ Bayern Munich ​ក៏​មើល​ឃើញ​ថា​ភាគរយ​ច្រើន​ណាស់ ដែល​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន ​នឹង​សម្រេច​ចិត្ត​ទៅ​ចូល​រួម​ជាមួយ​ក្រុម​លោក Pep ​មិន​ខាន៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់