- 2020-09-02 13:07:25
- ព័ត៌មាន
Zidane និយាយម៉េចខ្លះពីអត្តចរិតរបស់ Toni កន្លងមកនេះ?
- 2020-09-02 13:07:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane និយាយម៉េចខ្លះពីអត្តចរិតរបស់ Toni កន្លងមកនេះ?
ចន្លោះមិនឃើញ
លោក Zinedine Zidane គ្រូបង្គោលក្លឹប Real Madrid បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែបម្រើ Toni Kroos ជាមនុស្សមិនសូវមាត់កមែន តែម៉ត់ចត់ និងតែងតែលើកគំនិតល្អៗនៅរាល់ពេលប្រជុំក្រុមជានិច្ច។
លោក Zidane បាននិយាយថា៖" Toni គេអត់សូវនិយាយទេ គេស្ងៀមស្ងាត់តែរហូតហ្នឹង គេនិយាយនៅពេល ដែលគេតម្រូវឲ្យនិយាយប៉ុណ្ណោះ។
គ្រូបង្គោលរូបនេះបន្តថា៖" តែពេលគេបាននិយាយម្ដងៗ គេនិយាយមិនឈប់សោះ មិនថាជាមួយអ្នកដឹកនាំ គ្រូបង្គោល ឬក៏មិត្តរួមក្រុមរបស់ខ្លួននោះ។ រាល់ប្រជុំម្ដងៗគេ លើកយកគំនិតល្អៗ មកនិយាយជានិច្ច។ "
គួរបញ្ជាក់ផងដែរថា Kroos បានមកលេងឲ្យ Real តាំងពីឆ្នាំ ២០១៤មកដោយចូលរួមបាន ២៧៨ប្រកួត និងរកគ្រាប់បាន ១៩គ្រាប់៕