• 2020-09-02 04:30:00
  • បាល់ទាត់

De Jong ​ប្រាប់​ស្ថានភាព Barca ​បច្ចុប្បន្ន​ធ្លាក់​ដល់​កម្រិត​ណា ពេល Messi ​ចង់​ចាកចេញ

  • 2020-09-02 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Lionel Messi ​នៅ​តែ​រក្សា​ចិត្ត​ចង់​ចាកចេញ​ដដែល ដោយ​ថ្ងៃ​នេះ​ឪពុក​របស់​គេ ​និង​ប្រធាន​ក្លឹប FC Barcelona ​នឹង​ជួប​ពិភាក្សា​គ្នា​និយាយ​ឱ្យ​ដាច់​ស្រេច។

​ជាមួយ​ដំណឹង Update ​សឹង​រាល់​ថ្ងៃ​នេះ​ដែរ ​ខ្សែ​បម្រើ​ចំណូល​ថ្មី​ល្បី​ពូកែ​សម្ដី De Jong ​បាន​រៀប​រាប់​ស្ថានភាព​ក្នុង​ក្រុម FC Barcelona ​ថា​បច្ចុប្បន្ន​នេះ​មាន​ភាព​រញ៉េរញ៉ៃ​ច្រើន ដែល​អាច​និយាយ​បាន​ថា​ឈាន​ដល់​ភាព​វឹកវរ​ហើយ។ រឿង​នេះ​កាន់​តែ​អាក្រក់​ថែម​ទៀត ក្រោយ​ពី​ចាញ់ Bayern Munich ៨-២ ​ហើយ Messi ​មិន​មក​ហាត់ ​និង​ទាមទារ​ចាកចេញ​ដោយ​ប្រើ​សិទ្ធិ​ពិសេស​មិន​មាន​តម្លៃ​ខ្លួន។

​អតីត​កីឡាករ​ឆ្នើម​របស់ Ajax ​ខាង​លើ​និយាយ​បន្ថែម​ទៀត​ថា​៖ “ខ្ញុំ​អត់​បាន​និយាយ​រឿង​នេះ​ជាមួយ​គាត់ ឬ​ក្លឹប​ឡើយ។ ដូច្នេះ​ខ្ញុំ​មិន​ដឹង​ពី​អនាគត​គាត់​ឡើយ។ បច្ចុប្បន្ន​នេះ វា​រញ៉េរញ៉ៃ​បន្តិច​នៅ Barcelona ​មាន​រឿង​ប្លែក​ៗ​ជា​ច្រើន​បាន​កើត​ឡើង។ វា​បង្ក​ជា​ភាព​វឹកវរ​។ ប្រសិន​បើ Messi ​ចេញ​មែន វា​នឹង​ផ្ដល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​ក្រុម​និង​ក្លឹប”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់