• 2020-09-02 03:47:13
  • បាល់ទាត់

ឮ​មក​ថា Messi ព្រម​លក្ខខណ្ឌ​ជាមួយ City បាន​ជាង​១០​លាន​ផោន​ឯណោះ​ក្នុង​មួយ​ខែ

  • 2020-09-02 03:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ត្រូវ​បាន​រាយការណ៍​ថា បាន​យល់​​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​​ក្នុង​​តម្លៃ​កំណត់ត្រា​៦២៣​លាន​ផោន​ ដើម្បី​ចូលរួម​ជាមួយ Manchester City។

កីឡាករ​វ័យ​៣៣​ឆ្នាំ​កំពុង​ព្យាយាម​ចង់​ចាកចេញ​ពី Barcelona បន្ទាប់​ពី​គេ​បាន​ដាក់​លិខិត​សុំ​ចាកចេញ​កាល​ពី​ខែ​មុន។ យោងតាម​សារព័ត៌មាន​ Record Sport ឲ្យ​ដឹង​ថា Messi បាន​យល់​ព្រម​​ទទួល​យក​កុងត្រា​រយៈពេល​៥​ឆ្នាំ​ ដោយ​ទទួល​បាន​៦២៣​លាន​ផោន។

សម្រាប់​កុងត្រា​​នេះ​នឹង​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ក្លាយ​ជា​​កីឡាករ​ទទួល​បាន​​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​បាល់ទាត់។ បើ​គិត​ឲ្យ​ម៉ត់ចត់​នៃ​ថ្លៃ​ពលកម្ម Messi នឹង​ទទួល​បាន​២,៤​លាន​ផោន​ក្នុង​មួយ​សប្ដាហ៍ ឬ​១០,៤​លាន​ផោន​ក្នុង​មួយ​ខែ។

យោង​តាម​ប្រភព​ដដែល សម្រាប់​ការ​និយាយ​គ្នា Messi នឹង​ចំណាយ​ពេល​៣​ឆ្នាំ​នៅ Etihad និង​២​ឆ្នាំ​ផ្សេង​ទៀត​ជាមួយ​ក្លឹប​នៅ​លីគ​កំពូល​អាមេរិក New York City ដែល​ជា​សម្ព័ន្ធ​​ជាមួយ​ក្លឹប Man City៕​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់