• 2020-09-02 01:55:14
  • បាល់ទាត់

Chelsea ​ល្អ​ណាស់​រដូវ​កាល​នេះ ​ទិញ​បាន Havertz ​ម្នាក់​ទៀត​ហើយ​

  • 2020-09-02 01:55:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Chelsea ​បាន​ពិនិត្យ​សុខភាព​យ៉ាង​ជោគជ័យ​ជាមួយ​ខ្សែ​ប្រយុទ្ធ Kai Havertz ​ហើយ បន្ទាប់​ពី​ពួកគេ​យល់​ព្រម​ក្នុង​តម្លៃ​ខ្លួន​៩០​លាន​ផោន​។

​ក្រុម​តោ​ខៀវ ​បន្ទាប់​ពី​រដូវ​កាល​មុន​ជាប់​បម្រាម​មិន​អាច​ទិញ​កីឡាករ​ណា​បាន​នោះ ​សម្រាប់​តែ​រដូវ​កាល​នេះ​ពួកគេ​ចាយ​លុយ​ច្រើន​មែនទែន​សម្រាប់​នាំ​យក​កីឡាករ​ថ្មី​មក​រួម​ក្រុម។ ជាក់​ស្ដែង ​ពេល​នេះ​កំពុង​តែ​ពិនិត្យ​សុខភាព​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Havertz ​ជោគជ័យ​ទៀត​ហើយ​ក្នុង​ការ​ផ្ទេរ​តម្លៃ​ខ្លួន​៩០​លាន​ផោន​។ ​នេះ​ជា​តម្លៃ​ខ្ពស់​បំផុត​មួយ​សម្រាប់​ក្រុម Chelsea ​ហើយ​។

​បន្ថែម​កីឡាករ​នេះ​ម្នាក់​ទៀត ​ក្រុម​លោក Lampard ​ទិញ​បាន​កីឡាករ​ចំណូល​ថ្មី​៦​នាក់​ហើយ ​រួម​មាន Timo Werner , Hakim Ziyech , Malang Sarr, Ben Chilwell , Thiago Silva ​និង Havertz ​នេះ​ឯង​។ ​សរុប​តម្លៃ​នៃ​ការ​ចំណាយ​ទិញ​កីឡាករ​ទាំង​អស់​នេះ ​អស់​ជាង​២០០​លាន​ផោន​៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់