• 2020-09-01 05:14:16
  • ប្រដាល់

មិន​ធម្មតា!​ ឈិត​ សេរីវណ្ណថង​ ធ្លាប់​មាន​គេ​ទាក់ទង​ទៅ​វ៉ៃ​នៅ​ជប៉ុន​

  • 2020-09-01 05:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ប្រចាំ​ក្លឹប​រ៉ាហ៊ូ​កីឡា​ខេត្ត​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ ថា​ពី​មុន​​ធ្លាប់​មាន​គេ​ទាក់ទង​ខ្លួន​ឲ្យ​ចេញ​ទៅ​វ៉ៃ​នៅ​ប្រទេស​ជប៉ុន​ និង​ថៃ។​

វណ្ណថង ពេលឈ្នះពាន ISI

កីឡាករ​ ឈិត​ សេរីវណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ ពី​មុន​មាន​គេ​បាន​ទាក់ទង​ច្រើន​ដែរ​ឲ្យ​ទៅ​វ៉ៃ​នៅ​ក្រៅ​ប្រទេស​ដូច​ជា​ប្រទេស​ជប៉ុន​ ថៃ​ ផង​ដែរ ​ប៉ុន្តែ​ខ្លួន​មិន​ទទួល​យក​ ព្រោះ​យល់​ឃើញ​ថា​វ័យ​ក្មេង​ផង​ និង​មាន​ទាន់​មាន​បទ​ពិសោធ​គ្រប់គ្រាន់។​

ម្ចាស់​ពាន​រង្វាន់​ ISI​ រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ឥលូវ​នេះ​បើ​មាន​អ្នក​ទាក់ទង​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ទៀតប្រហែល​ជា​នឹង​យល់​ព្រម​ មិន​ថា​ប្រទេស​ណា​ក៏​ដោយ​ ព្រោះ​ថា​ខ្លួន​មាន​វ័យ​ក៏​ច្រើន​ល្មម​អាច​ដើរ​ចេញ​ក្រៅ​បាន​ ហើយ​មួយ​វិញ​ទៀត​ចង់​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ និង​ចង់​ឃើញ​ពិភពលោក​ខាង​ក្រៅ​ផង​ដែរ។​

វណ្ណថង ប្រកួតកន្លងទៅ(ក្រហម)

រំលឹក​ដែរ​ថា​ អ្នក​លេង​គុន​ខ្មែរ​ ឈិត​ សេរីវណ្ណថង​ ជា​សិស្ស​គុន​មក​ពី​ក្លឹប​រ៉ាហ៊ូកីឡា​ខេត្ត​បាត់ដំបង​ ដែល​មាន​ឪពុក​ជា​គ្រូ​បង្វឹក​ផ្ទាល់។​ បើ​ទោះ​ជា​ វណ្ណថង​ ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​តាំង​ពីតូច​មក​ម្ល៉េះ​ក្ដី​ ប៉ុន្តែ​កីឡាករ​រូប​នេះ​មិន​ទាន់​បាន​ចេញ​ទៅ​បង្ហាញ​ថ្វីដៃ​នៅ​ឯ​ក្រៅ​ប្រទេស​១ដងណានោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់