• 2020-09-01 03:28:49
  • បាល់ទាត់

Neymar ​៖​គោលដៅ​ខ្ញុំ​គឺ​ឈ្នះ UCL ​ជាមួយ PSG ​

  • 2020-09-01 03:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​បញ្ជាក់​អនាគត​របស់​ខ្លួន​ថា​នឹង​បន្ដ​លេង​ជាមួយ​ក្រុម PSG ​រហូត​អាច​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​។

​មាន​ដំណឹង​ជា​ច្រើន​ទាក់ទង​នឹង​អនាគត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ខាង​លើ​នេះ ​ប៉ុន្តេ​ជា​ចុង​ក្រោយ​រូបគេ​នៅ​តែ​បន្ដ​លេង​នៅ​ក្រុម PSG ​ដដែល។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​អតីត​កីឡាករ Barcelona ​ខាង​លើ​នេះ​ក៏​បាន​បញ្ជាក់​ទៀត​ថា​គោល​ដៅ​របស់​គេ​គឺ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ជាមួយ​ក្រុម PSG ​សិន​ទើប​សម្រេច​ចិត្ត​គិត​ពី​អនាគត​ទៀត។

​Neymar ​បាន​បន្ថែម​ទៀត​ថា​ពេល​នេះ ​រូបគេ​មិន​គិត​ពី​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​នោះ​ទេ។ អ្វី​ដែល​ចង់​បាន​បំផុត​គឺ​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ធំ​ប្រចាំ​ទ្វីប​អឺរ៉ុប។ ខណៈ​ដែល​ការ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​រដូវ​កាល​មុន​នេះ គឺ​បាន​បង្ហាញ​ច្បាស់​ថា PSG ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​ធំ​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី