• 2020-09-01 02:20:01
  • បាល់ទះ

អ្នក​ណា​ខ្លះ​ចង់​ធ្វើ​កូន​សិស្សសឺវីស​ឥត​ស្រមោល​ ម៉ាប់​ឆ្វេង ១ខែ​​ត្រឹមតែ...ប៉ុណ្ណោះ​!

  • 2020-09-01 02:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​ល្អ​មក​ដល់​ហើយ សម្រាប់​ប្រិយមិត្ត​​ដែល​ចង់​ចេះ​លេង​បាល់ទះ ព្រោះ​ថា​កំពូល​ស្មាត់​ស្រុក​ខ្មែរសឺវីស​ឥត​ស្រមោល ម៉ាប់​ឆ្វេង បាន​នឹង​កំពុង​ជ្រើស​រើស​សិស្ស ខណៈ​ថ្លៃ​ឈ្នួល​ត្រឹម​តែ​ ២០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ខែ។

ម៉ាប់ឆ្វេង ប្រកួត​មិត្តភាពបី​ស្មើ​ជាមួយ​ឌូក ក្ដូ និង​វ៉ាន់ប៉ះសេ នៅ​តារាង​បាល់ទះ​បង​ឆ្មា​ទួល​សង្កែ

២០​ដុល្លារ​ក្នុង​មួយ​ខែ​នេះ សិស្ស​ត្រូវ​មក​ហ្វឹកហាត់​នៅ​តារាង​បាល់ទះ​ហេងហេង​មានរិទ្ធ រៀងរាល់​ថ្ងៃ​ចាប់​ពី​ម៉ោង​ ៧​ព្រឹក​ដល់ ៩ កន្លះ​ព្រឹក មិន​គិត​ថ្ងៃ​សៅរ៍​អាទិត្យ​ឡើយ។

បើ​តាម​ដៃ​គូ​ចាក់​ទឹក​មិន​លេច​របស់​ប្ដូរ​ចង្កេះ​លើ​អាកាស សុវណ្ណនាថ លោក​ជ្រើស​រើស​សិស្ស​មិន​គិត​ចាស់​ក្មេង​អ្វី​ឡើយ សំខាន់​ចង់​ចេះ​ចង់​រៀន​យក​ចំណេះ​ជំនាញ លេង​ដើម្បី​សុខភាព។

ម៉ាប់​ឆ្វេង បញ្ជាក់​ថា ៖«សិស្ស​រើស​បែប​ធម្មតា អត់​រើស​កម្ពស់​ចាស់​ក្មេង​អី​ទេ សំខាន់​ហាត់​កាយសម្បទា ហាត់​យក​ចំណេះ​វិជ្ជា​ខ្លួន​ឯង។ ខ្ញុំ​គិត​ខែ​ម្នាក់​២០​ដុល្លារ ការ​ហ្វឹកហាត់​ពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​៩​កន្លះ ហាត់​រាល់​ថ្ងៃ​អត់​គិត​សៅរ៍​អាទិត្យ​ទេ​»។

ចំពោះ​ការ​ហ្វឹកហាត់ Top Grad លំដាប់​ស្រុក​ខ្មែរ​រូប​នេះ បង្រៀន​ទាំង​អស់​ដូច​ជា ស្មាត់ បាំង ប៉ះសេ ចាប់​សឺវីស ជើង​ក្រោម ហើយ​បើ​និយាយ​ឱ្យ​ខ្លី​គឺ​បង្រៀន​មួយ​ចប់​តែ​ម្ដង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់