• 2020-08-31 03:39:01
  • បាល់ទាត់

កីឡាករ​ដែល​ប្រកាស​ស្រឡាញ់ Arsenal ជា​រៀង​រហូត ពេល​នេះ​ផ្លាស់​មក Spurs

  • 2020-08-31 03:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Spurs ប្រកាស​ទិញ​បាន​ខ្សែ​ការពារ​ស្ដាំ Matt Doherty ពី​ក្លឹប​ Wolves និង​បង្គាប់​ឲ្យ​គេ​លុប​សារ​ដែល​ធ្លាប់​សរសេរ “I love Arsenal forever” លើ​បណ្ដាញ​សង្គម Twitter។

កីឡាករ​វ័យ​២៨​ឆ្នាំ​សញ្ជាតិ​អៀរឡង់​បាន​ចុះ​កុងត្រា​រយៈពេល​៤​ឆ្នាំ​ជាមួយ Spurs ដោយ​ធ្លាប់​បង្ហាញ​ខ្លួន​ជាង​៣០០​ប្រកួត​​អំឡុង​ពេល​លេង​ឲ្យ Wolves។ វីដេអូ​ក្នុង​​បណ្ដាញ​សង្គម​បង្ហាញ​ពី​ការ​ទិញ​បាន Doherty ក្លឹប​បាន​ឲ្យ​គេ​លុប​​សារ “I love Arsenal forever” ដែល​គេ​បាន​បង្ហោះ​កាល​ពី​ឆ្នាំ​២០១២។

ការ​មក​ដល់​របស់ Doherty ធ្វើ​ឲ្យ​ខ្សែ​ការពារ Serge Aurier បាត់បង់​កន្លែង​លេង។ Aurier បច្ចុប្បន្ន​កំពុង​មាន​ការ​ទាក់ទង​ទៅ​លេង​នៅ AC Milan ឬ Bayer Leverkusen។ Matt Doherty ជា​កីឡាករ​ទី​៣​ដែល Spurs បាន​នាំ​យក​ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​​ខ្សែ​បម្រើ Pierre-Emile Hojbjerg និង អ្នក​ចាំ​ទី Joe Hart៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់