• 2020-08-28 11:19:32
  • ព័ត៌មាន

ប្រធាន​ក្លឹប Barca ចង់​ដោះដូរ​ Griezmann នឹង Felix ជាមួយ​ Atletico

  • 2020-08-28 11:19:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Barcelona លោក Josep Maria Bartomeu បាន​ដាក់​សំណើ​ទៅ​កាន់​ក្លឹប Atletico Madrid ក្នុង​បំណង​ដោះដូរ​ខ្សែ​ប្រយុទ្ធ​បារាំង​ Antoine Griezmann ជា​ថ្នូរ​នឹង​បាន​វិញ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Joao Felix នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ Marca។

សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ខាង​ភាគី​ Atletico ទាត់​ចោល​នឹង​សំណើ​ដោះដូរ​នេះ​ ប៉ុន្តែ​ប្រធាន​ក្លឹប Atletico នៅ​មាន​បំណង​ក្នុង​ការ​ទិញ​ Griezmann ត្រលប់​មក​រាជធានី​ម៉ាឌ្រីដ​វិញ។ ចំពោះ​គោលបំណង​នេះ​ដែរ ខាង​ Barcelona ហាក់​ដូច​ជា​មិន​ព្រម​ឡើយ។

Griezmann ជា​កីឡាករ​ម្នាក់ ចំណោម ៧នាក់​នៅ Barcelona ដែល​មិន​ស្ថិត​ក្នុង​បញ្ជី​ក្នុង​ការ​លក់​ចេញ​។ ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ ក្លឹប​ Barcelona កំពុង​តែ​មាន​រឿង​ច្របូកច្របល់​ទាក់ទិន​នឹង​អនាគត​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi និង Luiz Suarez ដូច្នេះ​ហើយ​ការ​លក់​ Griezmann មិនមែន​ជា​ជម្រើស​មួយ​របស់​ Barca ឡើយ។

លើស​ពី​នេះ​ទៀត​ បើ​តាម​ការ​វិភាគ​របស់​សារព័ត៌មាន L'Equipe បាន​ឲ្យ​ដឹង​ថា Griezmann នឹង​ក្លាយ​ជា​កីឡាករ​កូនសោរ​របស់​គ្រូ​បង្គោល​ថ្មី​លោក Ronald Koeman៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់