• 2020-08-28 03:21:56
  • បាល់ទាត់

Privat និយាយ​ឌឺ​​យ៉ាង​ម៉េច ទើប គឹមហ៊ុយ ឡាំប៉ា​ត​វ៉ា​អាជ្ញា​កណ្ដាល​?

  • 2020-08-28 03:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ជុំ​ទី១​សប្ដាហ៍​ទី​១៣ រវាង​ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័នរាជ​ស្វាយ​រៀង និង​បឹង​កេត មាន​ការ​តវ៉ា​ពី​អ្នកចាំទី ហ៊ុល គឹមហ៊ុយ លើ​អាជ្ញា​កណ្ដាល ក្រោយ​ខ្សែ​ប្រយុទ្ធ Privat ប្រើ​កាយវិការ និង​ពាក្យ​សម្ដី​ឌឺ​ដង។

ការ​ឌឺដង​​របស់​ខ្សែ​ប្រយុទ្ធ​ព្រះខ័នរាជ​ស្វាយរៀង Privat កើត​ឡើង​បន្ទាប់​ពី​​កីឡាករ​រូប​នេះ ស៊ុត​ចូល​មួយ​គ្រាប់​ជា​គ្រាប់​ទី​២​លើ​ក្រុម​ភ្ញៀវ​បឹងកេត។

បើ​តាម​សម្ដី​របស់​អ្នកចាំទី​ជម្រើស​ជាតិ​កម្ពុជា គឹមហ៊ុយ ក្រោយ​ពី​​ស៊ុត​ចូល Privat បាន​ប្រើ​កាយវិការ​និង​ពាក្យ​សម្ដី​ឌឺ​ដង ជា​សកម្មភាព​ដែលរូប​គេមិន​អាច​ទទួល​យក​បាន​។ ម្យ៉ាង​ការ​ឌឺ​នេះ អាច​មក​ពី Privat ខឹង ក្រោយ​ស៊ុត​បាល់​ប៉េណាល់ទី​មិន​ចូល ដ្បិតហ៊ុលគឹមហ៊ុយសង្គ្រោះ​បាល់​បាន​យ៉ាង​ស្អាត។

អ្នក​ចាំ​ទី​ដៃ​ទី១​របស់​ក្លឹប​នាគ​ខៀវ បញ្ជាក់​ថា ៖«កន្លែង​ហ្នឹង​គាត់​​និយាយ​តិចៗ...តែ​ខ្ញុំ​ពីរ​នាក់​អា​បាត់ [ខ្សែ​ការពារ​ទេស សម្បត្តិ] លឺ​ថា​តិច​ទៀត​វា​ស៊ុត​ចូល​១គ្រាប់​ទៀត​ហើយ តែ​គ្រាន់​កាយវិការ​ហ្នឹង​វា​អត់​សម តាម​ត្រូវ​ ត្រូវ​កាត​លឿង​កន្លែង​ហ្នឹង ព្រោះ​អី​​កាយវិការ​គេ​​ហៅ​ថា​ឌឺ​អ៊ីចឹង ហើយ​ឌឺ​មិន​មែន​តែ​ឯង​​ទេ ​គាត់​ចង្អុល​​ខ្ញុំ​អ៊ីចឹង ​​អត់​សម​ទេ​កន្លែង​ហ្នឹង ហើយ​អត់​ដឹង​ម៉េច​ដែរ​អាប៊ីត​គេ​អត់​ឱ្យ​កាត​ផង»៕

ទស្សនាវីដេអូនៅនាទី 9:03

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់