• 2020-08-26 09:14:53
  • បាល់ទាត់

ប្រជុំ​សម្រេច​ Barcelona ព្រម​ឱ្យ Messi ​ចេញ​ហើយ ​តែ​សុំ​លក្ខខណ្ឌ​មួយ​នេះ​

  • 2020-08-26 09:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​បាន​សម្រេច​ចិត្ត​យល់​ព្រម​ឱ្យ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ចាកចេញ​នៅ​រដូវ​ក្ដៅ​នេះ​ហើយ ​ប៉ុន្តែ​ការ​យល់​ព្រម​នោះ​ក៏​អម​ជាមួយ​លក្ខខណ្ឌ​មួយ​ផង​ដែរ។

​លក្ខខណ្ឌ​ដែល​ព្រម​ឱ្យ​ចាកចេញ​នោះ គឺ​ក្លឹប​ដែល​យក Messi ​បាន ​ត្រូវ​បង់​ប្រាក់​២០០​លាន​ផោន​មក​ឱ្យ​ក្រុម Barcelona ​សិន ​ទើប​សម្រេច​ការ​ផ្ទេរ​បាន។ ​ដោយ​បច្ចុប្បន្ន​នេះ​មាន​ក្លឹប​៣​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ទំនង​ជាង​គេ​គឺ Man City , PSG ​និង Inter Milan ​។ ​ក្លឹប​ទាំង​៣​នេះ ​មាន​ដំណឹង​ថា​ចង់​បាន​កីឡាករ​អាហ្សង់ទីន​ជា​យូរ​មក​ហើយ។ ​

​យ៉ាងណាមិញ ​បើ​តាម​កិច្ច​សន្យា​កន្លង​មក​របស់ Messi ​វិញ ​ឱ្យ​តែ​កីឡាករ​រូប​នេះ​មិន​សប្បាយ​ចិត្ត ​ហើយ​ស្នើ​សុំ​ក្លឹប​ចេញ ​នោះ​រូបគេ​អាច​ចាកចេញ​បាន​ភ្លាម ​បើ​ទោះ​ជា​នៅ​សល់​កុងត្រា​ក៏​ដោយ។ ​ការ​ទាមទារ​របស់ Barcelona ​តម្លៃ​ខ្ពស់​បំផុត​នេះ ​គឺ​ពួកគេ​យល់​ថា​ពួកគេ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ប្រាក់ ជាមួយ​កុងត្រា​ដែល​នៅ​សល់​១​ឆ្នាំ​នេះ។ ត្បិត​អី​កន្លង​មក ​កុងត្រា​សល់​១​ឆ្នាំ​នេះ ​មាន​តម្លៃ​ដល់​ទៅ​៧០០​លាន​អឺរ៉ូ​ឯ​ណោះ មិន​មែន​ត្រឹម​២០០​លាន​ផោន​ឡើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់