• 2020-08-27 01:00:00
  • បាល់ទាត់

ព្រឹទ្ធាចារ្យ​បាល់ទាត់​៖ ណូរុន ល្អហើយ​​ តែ​​នៅ​​ស្ទើរ​ជាង វឌ្ឍនាកា ត្រង់​ចំណុច​នេះ​

  • 2020-08-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ទេព ឡុង​រចនា អ្នក​ចាត់​ការ​ក្រុម​កងយោធពលខេមរភូមិន្ទ​ (ទ័ព) ក៏​អាច​ចាត់ទុក​ថា ជា​ព្រឹទ្ធាចារ្យ​បាល់ទាត់​ម្នាក់​នៅ​កម្ពុជា បាន​ធ្វើ​ការ​សរសើរ​​ខ្សែ​ប្រយុទ្ធ​​របស់​បឹង​កេត ម៉ាត់ ណូរុន និង សៀង ចន្ធា មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បង្ហាញ​ក្នុង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ​​។

លោក ទេព ឡុងរចនា

​​​ម៉ាត់ ណូរុន និង​សៀង ចន្ធា បាន​សហការ​គ្នា​ជួយ​ក្រុម​បឹង​កេត​ឲ្យ​ឡើង​មក​លើ​គេ​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា។ ក្នុង​ការ​បង្ហាញ​ខ្លួន​ល្អ​បែប​នេះ​លោក​ ទេព ឡុងរចនា ​យល់​ឃើញ​ថា « បាទ​! ណូរុន ​គេ​ល្អ​ហើយ តែ​បើ​ធៀប​ជាមួយ​ វឌ្ឍនាកា គេ​នៅ​ស្ទើរ​ជាង វឌ្ឍនាកា ត្រង់​បទ​ពិសោធ​ ។ ​ បើ​សិន​មួយ​រយៈ​ពេល​ទៀត​​ ណូរុន ​អាច​​ល្អ​​​ដូច ឬ​ ល្អ​ជាង​ វឌ្ឍនាកា ​ផង​មិន​ដឹង» ។

​លោក​មើលឃើញ​ទៀត​ថា ​សមត្ថភាព​បញ្ចប់​ទី​ និង​ភាព​វ័យ​ឆ្លាត​លើ​ទីលាន​របស់​ ណូរុន ពេល​នេះ​នៅ​កម្ពុជា​​គ្មាន​អ្នក​​ណា​លើ​គេ​ឡើយ។

គិត​ត្រឹម​​សប្ដាហ៍​ទី​១២ ម៉ាត់ ណូរុន រក​បាន ១៣ គ្រាប់​ហើយ ​ដែល​ចំនួន​គ្រាប់​​បាល់​នេះ​គឺ​ច្រើន​​​ជាង​កីឡាករ​កម្ពុជា​ណា​ណា​ទាំង​អស់​​ក្នុង​បញ្ជី​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ប្រចាំ​រដូវ​កាល​២០២០៕

ម៉ាត់ ណូរុន (រូប​ថត៖ បឹងកេត) ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់