• 2020-08-26 03:03:53
  • បាល់ទះ

ព្រឹទ្ធាចារ្យ​បាល់ទះថា​ ស្រុក​ខ្មែរ​មាន​តែ​ស្មាត់​ម្នាក់​​នេះ​គត់ បោក​ខ្លាំងបោក​ឱ្យដៃគូដាច់​បាយ!

  • 2020-08-26 03:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹទ្ធាចារ្យ​បាល់ទះ ស្រីសារឿន សំណាង បាន​ឱ្យ​ដឹង​ថា បើ​និយាយ​ពី​ការ​ប្រកួត​​បាល់ទះ​មិត្តភាព​​គីឡូ​ធ្ងន់​ក្រៅ​ផ្លូវ​ការ​នា​ពេល​បច្ចុប្បន្ន មាន​តែ​ស្មាត់​ប៉ែត​ម្នាក់​គត់​ដែល​បោក​ខ្លាំង​ជាង​គេ។

ព្រឹទ្ធាចារ្យ (ស្ដាំ) និងម៉ាប់ឆ្វេង

បើ​តាម​សម្ដី​លោក​ព្រឹទ្ធាចារ្យ ស្នេហា​វិស័យ​កីឡា​​បាល់ទះ​តាំង​ពី​ឆ្នាំ​១៩៩៨ ស្មាត់​ប៉ែតគឺ​ចូល​​លំដាប់កំពូល​បោក​គីឡូធ្ងន់ស្រុក​ខ្មែរ​ហើយ។ បើ​និយាយ​ពី​គីឡូស្រាល លោក​យល់​ថា​ស្មាត់ ហ័រ កំពតល្អជាង​គេ ព្រោះ​កីឡាករ​រូប​នេះ​បោក​លឿន​ហើយ​រហ័ស។

លោក​ព្រឹទ្ធាចារ្យ​ បាន​បញ្ជាក់​បែប​បែប​នេះ ៖«...លេងបោកមានអ្នកណា បោក​ល្អ​ជាង​គេ មាន​តែ​ស្មាត់​ប៉ែត បោក​ពី​លើ​ពី​លើ ហ្នឹង​និយាយ​រឿងបោក ហើយគីឡូ​តូច​មាន​តែ​ស្មាត់​ហ័រ​កំពត អាហ្នឹងបានវាបោក​លឿន...ដៃគូស្មាត់ទូចកំពត ដៃគូក្ដូតូចហ្នឹង»។

ស្មាត់​ប៉ែត កំពូលបោក មួយម៉ែត្រមួយម៉ែត្រ

មាន​អ្នក​គាំទ្រ​ជាច្រើន បាន​សរសើរ​ស្មាត់​ រស់ ហាន់វ៉ា ហៅ​ស្មាត់​វ៉ាតាកែវថា បោក​ល្អ​បោក​ពី​លើ​បាំង។ សម្រាប់​ស្មាត់​វ៉ា​នេះ ព្រឹទ្ធាចារ្យទទួល​ស្គាល់​ថា ស្មាត់​វ៉ា​ពិត​ជា​បោក​ល្អ​បោក​ពី​លើ និង​មិន​សូវ​ជាប់​ដៃ ប៉ុន្តែ​បើ​លេង​៣​ស្មើ​ស្មាត់​ធំ​ពេញ​សាច់​ដូច​គ្នា លោក​ថា​ស្មាត់​វ៉ា​បោក​មិន​ដល់​ស្មាត់​ប៉ែត​ឡើយ។

ព្រឹទ្ធាចារ្យ​វិភាគ​បាល់ទះ​ស្រុក​ខ្មែរ បាន​សង្កត់​ធ្ងន់​ថា ៖«...វ៉ាបោក​បោក​ហើយ តែ​បោក​ម៉េច​ឈ្នះ​ស្មាត់​ប៉ែត ម៉េច​ហ៊ានលេង​៣ស្មើ​បោក​ជាមួយ​ស្មាត់​ប៉ែត បើ​ស្មាត់​ធំ​ដូច​គ្នា​ ម៉េច​ហ៊ាន​លេង​ អានោះ​បោក​ដាច់​បាយ...បោក​ដាច់​បាយ គឺ​បោក​អត់​មាន​អ្នក​ណា​យក​បាន គិត​មើល​បោក​មួយម៉ែត្រមួយ​ម៉ែត្រ បោក​អត់មាន​អ្នកណា​យក​បាន...»។

រឹទ្ធាចារ្យ (ស្ដាំ) និងលោកគ្រូ សោម ចំណាប់

គួរ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​ព្រឹទ្ធាចារ្យ លើក​ឡើង​ក្នុង​តែ​ការ​ប្រកួត​មិត្តភាព​ប៉ុណ្ណោះក្រៅ​ផ្លូវ​ការ​ប៉ុណ្ណោះ មិន​មែន​និយាយ​ក្នុង​បាល់ទះ​អាជីព​ឡើយ៕

ទស្សនាវីដេអូ បោករបស់ស្មាត់ប៉ែត

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់