• 2020-08-25 07:46:53
  • បាល់ទាត់

ចំណុច​នេះ​ហើយ​ទើប​ជួយ​ឱ្យ ហ៊ុល គឹមហ៊ុយ សង្គ្រោះ​បាល់​១១​ម៉ែត្រ Privat បាន ១០០%!

  • 2020-08-25 07:46:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ៊ុល គឹមហ៊ុយ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នកចាំទី​ដៃ​ស្អិត​របស់​ក្លឹប​បាល់ទាត់​បឹងកេត​អេហ្វស៊ី ហើយ​ថ្មីៗ​នេះ គេ​បាន​សង្គ្រោះ​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​ខ្សែ​ប្រយុទ្ធ​ក្លឹប​ព្រះខ័នរាជ​ស្វាយរៀង Befolo Privat Mbarga បាន​យ៉ាង​ល្អ​ទៀត​ផង។

ហ៊ុល គឹមហ៊ុយ អបអរជាមួយមិត្តរួមក្រុមក្រោយសង្គ្រោះបាល់១១ម៉ែត្ររបស់ Privat

អ្នក​ចាំទីជម្រើសជាតិ​កម្ពុជា បាន​ឱ្យ​ដឹង​ថា គេ​អាច​សង្គ្រោះ​បាល់​ដ៏​គ្រោះថ្នាក់​នោះ​បាន ក៏​ព្រោះ​គេ​តែង​មើល​ការ​លេង​ និង​​របៀប​ទាត់​បាល់​ប៉េណាល់ទី​របស់ Privat។

គឹមហ៊ុយ បញ្ជាក់​ថា ៖«...និយាយ​ទៅ​ឱ្យ​តែ​រាល់​ប្រកួត​គាត់​​លេង​ ខ្ញុំ​មើល​គាត់​លេង​រហូត​ហ្នឹង...ធម្មតា​ការ​ប្រកួត​មុន​​លេង យើង​ត្រូវ​មើល​គូប្រកួតលេងម៉េច​ ហើយ​ប៉េណាល់ទី​ម៉េច គ្រាន់​តែ​ [Privat] ដាក់​បាល់​មក​ ខ្ញុំ​ដឹង​ថា​គាត់​ទាត់​អ៊ីចឹង​​ទៅ​ហើយ»។

គួរ​បញ្ជាក់​ថា ការ​ប្រកួតដណ្ដើម​ពាន​រង្វាន់​លីគកំពូល​កម្ពុជា​ឆ្នាំ​២០២០​សប្ដាហ៍​ទី​១៣​កន្លង​ទៅ បឹង​កេត​បាន បំបាក់​​ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័នរាជ​ស្វាយរៀង​ក្នុង​លទ្ធផល ៤-២ ឈរ​កំពូល​តារាង​នៅ​ជុំទី​១ មាន​៣២​ពិន្ទុ ចំណែក​ស្វាយរៀង​មាន​៣១​ពិន្ទុឈរ​លេខ​រៀង​ទី​២៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់