• 2020-08-25 03:40:00
  • បាល់ទាត់

យុវជន​ក្រោម​​២៣​ឆ្នាំ​​​​​​៧រូប​​នេះ​ ​​​កំពុង​​​​លេចធ្លោ​ខ្លាំង​ ​និង​ធ្វើ​ព្យុះភ្លៀង​​ក្នុង​ MCL 2020

  • 2020-08-25 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​បាន​បញ្ចប់​​ជើង​ទី​១​ហើយ ពោល​គឺ​បឹង​កេត​កំពុង​កាន់​កាប់​កំពូល​តារាង​​ដោយ​មាន ៣២ ពិន្ទុ។ យ៉ាងណាមិញ​​គ្រប់​ក្លឹប​នៅ​ក្នុង​លីគ​កំពូល​កម្ពុជា​​សុទ្ធសឹងតែ​មាន​កីឡាករ​យុវជន​របស់​ខ្លួន​ ដែល​កំពុង​លេចធ្លោ​ និង​​បាន​ស្វែង​រក​គ្រាប់​បាល់​ជូន​ក្លឹប​ផង​ដែរ។

​ដោយ​មើល​ឃើញ​ពី​ភាព​លេចធ្លោ​របស់​យុវជន​កម្ពុជា​មួយ​ចំនួន​កំពុង​លេង​បាន​ល្អ ​ថ្ងៃ​​នេះ Sabay សូម​បង្ហាញ​យុវជន​ ៨ រូប​ខាង​ក្រោម​​​​ ដែល​មើល​ទៅ​​ពិត​ជា​មាន​សមត្ថភាព និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​ខ្លួន​៖ ​​

១-​ម៉ាត់ ណូរុន៖ អាយុ ២២ ឆ្នាំ​​បច្ចុប្បន្ន​រក​បាន ១៣ គ្រាប់ ​ជា​ខ្សែ​​ប្រយុទ្ធ​របស់​បឹង​កេត។

​ ២-​សៀង ចន្ធា៖ ​អាយុ ១៨​ ឆ្នាំ​​​រក​បាន​ ៨ គ្រាប់​ខ្សែ​ប្រយុទ្ធ​របស់​បឹង​កេត​។

​៣-​សៀន សុភ័ត្រ្តា​៖ ​ជា​កីឡាករ​ល្អ​មួយ​រូប​របស់​ក្លឹប​​អគ្គិសនី​កម្ពុជា ​​បច្ចុប្បន្ន​​​រក​បាន ៦ គ្រាប់ គេ​មាន​អាយុ ១៩ ឆ្នាំ។

សៀន សុភ័ត្រ្តា​ លេខ១១

៤-​ណារ៉ុង កក្កដា ៖ ជា​យុវជន​របស់​ក្រសួង​ការពារ​ជាតិ​ ដែល​រក​បាន​ ៦​គ្រាប់​​ គេ​មាន​អាយុ ២១ ឆ្នាំ។ ​​​

៥-​តាំង សុភ័ក្រ ៖ ជា​យុវជន​របស់​ក្លឹប​បាល់ទាត់​អង្គរ Tiger បច្ចុប្បន្ន​យុវជន​រូប​នេះ​រក​បាន​ ៣ គ្រាប់​។

តាំង សុភ័ក្រ (លេខ១០)

៦-​លឹម ពិសុទ្ធ​ ៖ ​មាន​អាយុ​១៩ ​ឆ្នាំ យុវជន​ភ្នំពេញ​ក្រោន​រូប​នេះ​​​រក​បាន ៣ គ្រាប់​ហើយ​ក្នុង​លីគ​កំពូល​កម្ពុជា​។

៧-​ឈឿង វីស៊ីនុ៖ មាន​អាយុ ២០ ពេល​នេះ​រូប​គេ​រក​​បាន​៣​គ្រាប់​ ឲ្យ​ក្រុម​អគ្គិសនី​កម្ពុជា ​ក្នុង​​កម្មវិធី​ប្រកួត​លីគ​កំពូល​កម្ពុជា​ ។

៨-​ប្រាក់ ធីវ៉ា៖ មាន​យុវជន ២២ ឆ្នាំ រក​​បាន​៣​គ្រាប់​​​ឲ្យ​ភ្នំពេញ​ក្រោន​ ក្នុង​លីគ​កំពូល​កម្ពុជា។

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់