• 2020-08-25 01:59:25
  • បាល់ទាត់

Pep ​រៀប​គម្រោង​ឆ្មក់​យក Messi ​បើ Barca ​លក់​ថោក​ជាង​៧០០​លាន​អឺរ៉ូ​

  • 2020-08-25 01:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Manchester City ​កំពុង​រៀប​គម្រោង​ទិញ​យក​ខ្សែ​ប្រយុទ្ធ Lionel Messi ​មក​រួម​ក្រុម ប្រសិន​ណា​បើ​ក្រុម Barcelona ​ព្រម​លក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទាប​ជាង​៧០០​លាន​អឺរ៉ូ។

Messi ​កំពុង​មិន​ទាន់​ច្បាស់​ពី​អនាគត​របស់​ខ្លួន​ឡើយ បន្ទាប់​ពី​បរាជ័យ​ធ្ងន់​ក​នៅ​រដូវ​កាល​នេះ ​មិន​បាន​ពាន​រង្វាន់​អ្វី​មួយ​លើក​ទាល់តែ​សោះ។ ​អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ​ប្រធាន​ក្រុម​រូប​នេះ ​ពិបាក​ចិត្ត​ថែម​ទៀត​នោះ គឺ​ការ​ប្រកួត​ដែល​ចាញ់ Bayern Munich ​ដល់​ទៅ​៨-២ តែ​ម្ដង។

​ដោយសារ​តែ​ឃើញ​កីឡាករ​អាហ្សង់ទីន​មិន​សប្បាយ​ចិត្ត​នេះ​ហើយ ​ទើប​បាន​ជា​ក្រុម Man City ​របស់​លោក Pep ​កំពុង​រៀប​គម្រោង ​និង​សិក្សា​ពី​ច្បាប់ Financial Fair Play (FFP) ​ដើម្បី​ជះ​លុយ​ធំ​នាំ​យក​មក​លេង​នៅ​អង់គ្លេស​តែ​ម្ដង។ ​ការ​សិក្សា​បាន​បង្ហាញ​ថា​រដូវ​កាល​នេះ ​Man City ​អាច​ចាយ​លុយ​ធំ​បាន ​ហើយ​បើ Barca ​លក់​ថោក​ជាង​៧០០​លាន​អឺរ៉ូ ​នោះ​ក្លឹប​ដែល​មាន​សេដ្ឋី​ដឹក​នាំ​នេះ​អាច​ចាយ​លុយ​ទិញ​យក​បាន​ហើយ។

Messi ​នៅ​សល់​កុងត្រា​១​រដូវ​កាល​ទៀត​ជាមួយ​ក្រុម Barcelona ​។ ​តែ​ការ​បញ្ជាក់​ក្នុង​លិខិត​កុងត្រា​របស់​គេ ​គឺ​សាមី​ខ្លួន​បើ​សិន​ជា​លែង​សប្បាយ​ចិត្ត​នៅ​ក្នុង​ក្រុម​ហើយ ​រូបគេ​អាច​ស្នើ​សុំ​ចាកចេញ​បាន​គ្រប់​ពេល​វេលា ​ឱ្យ​តែ​ក្លឹប​ដែល​គេ​ចេញ​ទៅ​នោះ ​ព្រម​ថ្លៃ​ដល់​កម្រិត​ដែល Barcelona ​ដាក់​នោះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់