• 2020-08-24 12:16:23
  • ព័ត៌មាន

Chelsea និយាយ​ត្រូវ​ថ្លៃ​គ្នា​ជាមួយ​ Leverkusen ក្នុង​ការ​ទិញ​ចូល Havertz

  • 2020-08-24 12:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea បាន​ព្រមព្រៀង​គ្នា​ជា​គោលការណ៍​ហើយ​ជាមួយ​ក្លឹប​អាល្លឺម៉ង់ Leverkusen ក្នុង​ការ​ទិញ​ចូល​ខ្សែ​ប្រយុទ្ធ​ Kai Havetz នេះ​បើ​តាម​អ្នក​សារព័ត៌មាន Sky Sports លោក Fabrizio Romano

លោក Romano បាន​រាយការណ៍​ថា Chelsea បាន​ដាក់​ពាក្យ​ទិញ​កាល​ពី​ ៣ថ្ងៃ​មុន ដោយ​ដាក់​ក្នុង​តម្លៃ​ជាង ១១៨លាន​ដុល្លារ។ ក្នុង​តម្លៃ​នេះ​ដែរ Leverkusen ក៏​បាន​ឆ្លើយ​តប​ថា ព្រម​ កាល​ពី​ម្សិលមិញ​នេះ​ហើយ។

ចំណែក​ឯ​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​រវាង​ក្លឹប Chelsea និង​សាមី​ខ្លួន​វិញ ក៏​បាន​ត្រូវ​រ៉ូវ​រួច​ហើយ​ដែរ ក្រោយ Havartz ជួប​ជាមួយ​លោក Frank Lampard ដោយ​លក្ខខ័ណ្ឌ​នោះ​គឺ ខ​សន្យា​ក្នុង​ការ​លេង​បាល់ទាត់​អឺរ៉ុប UEFA Champions League។ កុងត្រា​កីឡាកររូប​នេះ​នៅ​ក្លឹប​អង់គ្លេស​អាច​នឹង​មាន​រយៈពេល ៥ឆ្នាំ។

ក្នុង​ពេល​នេះ​ដែរ​ភាគី​ទាំង​សងខាង​នៅ​តែ​រង់​ចាំ​ការ​ធ្វើ​ក្រដាស​ស្នាម​ប៉ុណ្ណោះ​ មុន​នឹង​ប្រកាស​នាំ​ចូល​ជា​ផ្លូវ​ការ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់