• 2020-08-25 01:30:00
  • បាល់ទាត់

តារា​បាល់ទាត់​​ល្បី​ៗ​​កម្ពុជា​៤​រូប​​​​​​ស្អាត​​សង្ហារ​​មិន​ចាញ់​តារា​តែ​មិន​ទាន់​រៀបការ​

  • 2020-08-25 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តារា​បាល់ទាត់​​​សុទ្ធសឹងតែ​ស្រស់​សង្ហា​ និង​​​​​មាន​​សាច់ដុំ​កង់​ៗ ​ដោយ​សារ​ការ​ខិត​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ។ យ៉ាង​ណា​ក៏​មាន​កីឡាករ​ខ្លះ​មិន​សូវ​ស្អាត​ ដោយ​សារ​ការ​ហ្វឹកហាត់​ហត់​នឿយ​ក្រោម​កម្ដៅ​ថ្ងៃ។ ​ដោយ​ឡែក​សម្រាប់​ Super Stars ទាំង​ ៤ រូប​ខាង​ក្រោម​នេះ​វិញ Sabay សូម​បង្ហាញ​​ថា​ពួក​គេ​ជា​​កីឡាករ​ល្បី​​ស្រស់​សង្ហា​ និង​មិន​ទាន់​រៀបការ៖

​១-កែវ សុផេង ៖ ​​កម្ពស់ ១,៧០ ម៉ែត្រ​មាន​អាយុ ២៨ ឆ្នាំ​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​បាល់ទាត់​វិសាខា​ ។​

២-ចាន់ វឌ្ឍនាកា ​៖ កម្ពស់ ១,៧៣ ម៉ែត្រ​មាន​អាយុ ២៦ ឆ្នាំ​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​បាល់ទាត់​បឹង​កេត​​

៣-​ច្រឹង ពលរដ្ឋ ៖ កម្ពស់​ ១,៧៥ ម៉ែត្រ​អាយុ ២៣ ឆ្នាំ​ជា​ខ្សែ​បម្រើ​កណ្ដាល​របស់​ក្លឹប​បាល់ទាត់​វិសាខា។ ​

៤- លី វ៉ាហេទ ​៖ បើ​ទោះ​មិន​ទាន់​ប្រកាស​ថ្ងៃ​ចូល​រោង​ការ​ពិត​មែន​ ប៉ុន្តែ​​​ខ្សែ​ការពារ​​របស់​ក្លឹប​បឹង​កេត​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ​មាន​ទំនាក់​ទំនង​យ៉ាង​ស្អិត​រមួត​ជា​មួយ​អ្នក​មេម៉ាយ​ចាយរាង​ សុខ​ សុមា​វត្តី ​នឹង​ក៏គ្រោង​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ផង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់