• 2020-08-24 04:01:05
  • បាល់ទាត់

នេះ​ជា​មូលហេតុ Privat ​មិន​ជាប់​ជម្រើស​ដំបូង​ឱ្យ​ស្វាយ​រៀង​

  • 2020-08-24 04:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​បឹងកេត ​ក្នុង​លទ្ធផល ៤-២ ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នៃ​ជើង​ទី​១​លីគ​កំពូល​កម្ពុជា។

​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​ក្រុម​ស្វាយ​រៀង​មិន​បាន​ដាក់​ខ្សែ​ប្រយុទ្ធ​សំខាន់​ក្នុង​ក្រុម Privat ​ឱ្យ​លេង​នោះ​ទេ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចម្លែក​ចិត្ត​បន្ដិច​ដែរ។ ​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​រូប​នេះ ​ត្រូវ​បាន​ប្ដូរ​ចូល​ឱ្យ​លេង ​បន្ទាប់​ពី​ក្រុម​ស្វាយ​រៀង ​ត្រូវ​បឹង​កេត​រក​គ្រាប់​បាល់​នាំ​មុខ​បាន​ទៅ​ហើយ។ ​ខណៈ​ដែល​វត្តមាន​របស់​គេ​នៅ​លើ​ទីលាន ​ក៏​ធ្វើ​ឱ្យ​ស្វាយ​រៀង​វាយ​បក​បាន​គ្រាប់​បាល់​វិញ ​និង​ផ្លាស់​ប្ដូរ​ការ​ប្រកួត​ឱ្យ​កាន់​តែ​ជក់​ចិត្ត​បន្ថែម​ទៀត​ផង​ដែរ។

​ចំពោះ​មូលហេតុ​ដែល​មិន​ដាក់​ឱ្យ​ចូល​លេង​នៅ​ជម្រើស​១១​នាក់​ដំបូង​នោះ ត្រូវ​បាន​លោក Conor Nestor ​គ្រូ​បង្វឹក​ស្វាយ​រៀង​បញ្ជាក់​ថា​ដោយសារ​តែ Privat ​មាន​បញ្ហា​សុខភាព ​ផ្ដាសាយ​២​សប្ដាហ៍​មក​ហើយ។ ​រូបគេ​ទើប​តែ​អាច​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម ​១​ថ្ងៃ​មុន​ប្រកួត​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ទើប​លោក​មិន​អាច​ដាក់​ឱ្យ​លេង​នៅ​ជម្រើស​១១​នាក់​ដំបូង​បាន។

​សូម​បញ្ជាក់​ថា​បរាជ័យ​ក្រោម​ថ្វី​ជើង​បឹង​កេត​នោះ ​បាន​ធ្វើ​ឱ្យ​ស្វាយ​រៀង​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​លីគ​កំពូល​កម្ពុជា ​ធ្លាក់​មក​លេខ​២​វិញ​ហើយ។ ​ដោយ​ក្រុម​បឹង​កេត ឡើង​កំពូល​តារាង ​នាំ​មុខ​១​ពិន្ទុ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់