• 2020-08-24 03:36:53
  • ប្រដាល់

សុខ ធី មាន​ឈ្មោះ​វាយ​នៅ ONE ទៀត​ហើយ​ចុង​សប្ដាហ៍​នេះ តែ​មិន​ប៉ះ​ថៃ​ទៀតទេ

  • 2020-08-24 03:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កម្ពុជា សុខ ធី ត្រូវ​មាន​ឈ្មោះ​​ឡើង​ប្រកួត​នៅ​សង្វៀន ONE Championshipម្ដង​ទៀត​ហើយ​នៅ​ចុង​សប្ដាហ៍​នេះ ដោយ​ត្រូវ​ជួប​កីឡាករ​ចិន Haung Ding។

ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ប្រកួត​ជា​ស៊េរី ONE: NO SURRENDER ស្ថាប័ន ONE នឹង​បន្ត​ព្រឹត្តិការណ៍​ថ្មី​ដែល​មាន​ឈ្មោះ​ថា ONE: A NEW BREED។ ព្រឹត្តិការណ៍​នេះ​ដែរ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែ សីហា​ខាង​មុខ​នេះ​តែ​ម្ដង​ ក្នុង​ទីក្រុង​បាងកក។

ក្នុង​នោះ​ដែរ​កីឡាករ​ សុខ ធី​​ដែល​ទើប​បរាជ័យ​ដោយ​សារ Mongkolpetch កាល​ពី​សប្ដាហ៍​មុន ត្រូវ​បាន​កម្មវិធី​ផ្គូផ្គង​ឲ្យ​ជួប​កីឡាករ​ចិន Haung Ding ម្ដង។ វា​គឺ​ជា​លើក​ទី​៥​ហើយ​ដែល សុខ ធី​​មាន​ឱកាស​ប្រកួត​នៅ​សង្វៀន ONE ខណៈ​៤​ប្រកួត​កន្លង​ទៅ​មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​នៅ​ឡើយ​ទេ។ ហើយ​វា​ក៏​ជា​លើក​ទី​១​ដែរ ដែល​កីឡាករ​កម្ពុជា​រូប​នេះ​ប៉ះ​កីឡាករ​បរទេស​ដែល​មិន​មែន​ជា​ជនជាតិ​ថៃ។

សម្រាប់​គូ​ឯក​ក្នុង​កម្មវិធី ONE: A NEW BREED គឺ Rodlek PK.Saenchai ត្រូវ​ប្រយុទ្ធ​ជាមួយ Kulabdam Sor. Jor Piek Uthai វគ្គ​ផ្ដាច់ព្រ័ត្រ  Batamweight Mauy Thai។ អ្នក​ដែល​ឈ្នះ​ប្រកួត​នេះ​នឹង​ត្រូវ​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពី Nong-O Gaiyanghadao៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់