- 2020-08-23 04:13:56
- បាល់ទាត់
Mbappe ចង់ឈ្នះ Bayern យប់នេះ យកពាន Champions League ទៅបារាំង
- 2020-08-23 04:13:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe ចង់ឈ្នះ Bayern យប់នេះ យកពាន Champions League ទៅបារាំង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Kylian Mbappe ថាចង់យកពានរង្វាន់ UEFA Champions League ត្រលប់ទៅបារាំងវិញនៅរាត្រីនេះ ដោយយកឈ្នះក្រុម Bayern Munich នៅយប់នេះ។
ម៉ោង២រំលងអាធ្រាត្រនេះ ជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ហើយ ដោយជាការប៉ះគ្នារវាងក្រុម PSG និង Bayern Munich ។ មុនការប្រកួតនេះចាប់ផ្ដើម ខ្សែប្រយុទ្ធ Kylian Mbappe បានអះអាងថាវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នេះ គឺជាក្ដីស្រមៃរបស់គេហើយ ក្នុងការចូលរួមជាមួយក្រុម PSG នេះ។
អតីតកីឡាករ Monaco បាននិយាយថា៖ “មានហេតុផលច្បាស់លាស់ដែលខ្ញុំចូលរួមជាមួយក្រុម PSG ។ ខ្ញុំតែងតែនិយាយថាចង់បង្កើតប្រវត្ដិសាស្ត្រក្នុងវិស័យបាល់ទាត់បារាំង។ ខ្ញុំមានឱកាសហើយសម្រាប់ធ្វើវានៅយប់នេះ។ តាំងពីឆ្នាំ២០១៧មក យើងមានបទពិសោធនៃការអស់សង្ឃឹមច្រើន ហើយពេលនេះយើងមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ។ វាបានបង្ហាញថាយើងមិនបោះបង់ក្ដីស្រមៃឡើយ”៕