• 2020-08-13 02:12:27
  • បាល់ទាត់

Neymar ​ញាក់​បាល់​សាហាវ​ណាស់​យប់មិញ ទម្រាំ PSG ​ឈ្នះ Atalanta ​

  • 2020-08-13 02:12:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Neymar ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់ ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​បើ​ទោះ​ជា​មិន​អាច​រក​គ្រាប់​បាល់​បាន​មែន ប៉ុន្តែ​រូបគេ​ជា​តួ​អង្គ​សំខាន់​ជួយ​ក្រុម​វាយ​បក​យក​ឈ្នះ ២-១ ​នៅ​ចុង​ម៉ោង។

​ក្រុម Atalanta ​ពិត​ជា​ក្រុម​ខ្លាំង​និង​ឡើង​ជើង​មួយ​មែន​របស់​អ៊ីតាលី។ ​ពួកគេ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​បាន​មុន​នៅ​នាទី​២៧ ​ដោយ Mario Pasalic ​។ ​១​គ្រាប់​នាំ​មុខ​នេះ​ហើយ ​សឹង​តែ​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​ជ័យជម្នះ​ទៅ​ហើយ តែ​មិន​នឹក​ស្មាន​នាទី​៩០+ ​ទៅ​ហើយ បែរ​ជា​ភ្លាត់​ឱ្យ PSG ​តាម​ស្មើ ​និង​រក​គ្រាប់​បាល់​ជ័យជម្នះ​បាន​ទាល់​តែ​សោះ។ ​

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ គេ​សង្កេត​ឃើញ Neymar ​ខ្សែ​ប្រយុទ្ធ PSG ​លេង​បាន​ល្អ​មែនទែន។ រូបគេ​ញាក់​ដាច់​កីឡាករ Atalanta ​បាន​រហូត​ដល់​១៦​ដង​ឯ​ណោះ ​ជា​កំណត់ត្រា​ច្រើន​បំផុត​មួយ​នៅ UEFA Champions League ​រដូវ​កាល​នេះ ​និង​ស្មើ​កំណត់ត្រា​ដែល Messi ​ធ្លាប់​ធ្វើ​បាន​នៅ​ឆ្នាំ​២០០៨​កន្លងទៅ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់