• 2020-08-12 13:44:50
  • បាល់ទាត់

Lyon សារភាព​ត្រង់​ៗ​ថា​ គោល​ដៅ​របស់​ Man City នឹង​ចាកចេញ​ពី​ក្លឹប

  • 2020-08-12 13:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​កីឡា​របស់​ក្លឹប​ Lyon លោក​ Juninho Pernambucano បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​បម្រើ​ Houssem Aouar អាច​ចេញ​ពី​ក្លឹប​របស់​លោក​ បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ក្លឹប​ Manchester City ចូល​មក​ចែចូវ​គេ​។

លោក​ Juninho បាន​និយាយ​ថា​៖" Houssem គេ​មិន​បាន​និយាយ​ថា​ចង់​ចាក​ចេញ​ពី​ក្លឹប​របស់​យើង​​ទេ​។ តែ​យើង​ដឹង​ថា​ គេ​កំពុង​ធ្វើ​ការ​ពិចារណា​ហើយ​ ព្រោះ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​គេ​ យ៉ាង​ណា​យើង​នៅតែចង់​ឲ្យ​គេ​នៅ​លេង​ជា​មួយ​យើង​ណាស់​។ "

លោក​បាន​បន្ត​ថា​៖" ទោះ​បី​ជា​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​គេ​ក្ដី​ តែ​មក​ទល់​នឹង​ពេល​នេះ​ មិន​ទាន់​មាន​ក្លឹប​ណា​មួយ​ចូល​មក​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​។ "

Houssem បាន​មក​លេង​ឲ្យ​ក្រុម​ឈុត​ធំ​របស់​ក្លឹប​ Lyon តាំង​ពី​ឆ្នាំ​ ២០១៦​មក​ដោយ​នឹង​បញ្ចប់​កុងត្រា​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣​ខាង​មុខ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់