• 2020-08-12 11:00:17
  • ព័ត៌មាន

Ronaldinho ជាប់​ឃុំ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​​តុលាការ​ហើយ ឆ្លៀត​រៀបចំ​កម្មវិធី​ជប់លៀង​ទៀត

  • 2020-08-12 11:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​លោក Ronaldinho បាន​រៀបចំ​កម្មវិធី​ជប់លៀង អំឡុង​ពេល​ដែល​ខ្លួន​ជាប់​ឃុំ​ក្នុង​សណ្ឋាគារ​ផ្កាយ​ ៤ ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ប៉ារ៉ាហ្គាយ។

បើ​យោង​តាម​សារព័ត៌មាន​ប៉ារ៉ាហ្គាយ​ ទង្វើ​នេះ​ជា​ការ​ល្មើស​នឹង​បទ​បម្រាម​របស់​តុលាការ។

Ronaldinho និង​បងប្រុស​របស់​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ខែ​មីនា ក្រោម​ការ​ចោទប្រកាន់​ពី​ការ​ប្រើប្រាស់​លិខិត​ឆ្លងដែន​ក្លែងក្លាយ​ចូល​ក្នុង​ដី​ប៉ារ៉ាហ្គាយ។

អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ជាប់​ឃុំ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​រហូត​ដល់​ថ្ងៃ​ជម្រះ​ក្ដី នៅ​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ២០២០​នេះ៕

នេះ​ជា​សណ្ឋាគារ​ដ៏​ប្រណីត​ ដែល​កីឡាករ​រូប​នេះ​បាន​ស្នាក់នៅ​ ក្នុង​កំឡុង​ពេល​ឃុំ​ខ្លួន​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់