• 2020-08-12 03:50:16
  • បាល់ទះ

កក្រើក​ហើយ! គីឡូ​៤​ស្មើ​​​ឥន្ទ្រី​ពិឃាត ឌូក អាច​នឹង​ប៉ះគីបអធិរាជ​ប្រអប់ឆ្វេង រាជ ក្នុង​ពេល​​ឆាប់ៗ

  • 2020-08-12 03:50:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​​ប្រកាស​រកដៃគូលេង​៤​ស្មើ​ពេញ​សាច់​របស់​ស្មាត់​ធំ​​ ជុក សោភា ហៅ​​ស្មាត់​ឌូក បាន​ធ្វើ​ឱ្យ​​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទះ ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ ​ជា​ពិសេស​ស្មាត់​ធំៗ​មួយ​ចំនួន ​ក៏​ចង់​សាក​ល្បង​​ដកស្រង់ និង​ផ្លាស់ប្ដូរ​បច្ចេកទេស​​ជាមួយ​ផង​ដែរ។ ថ្មីៗ​នេះ​មាន​ព័ត៌មាន​មក​ថា គូ​ប្រកួត​មិត្តភាព​ពេញ​សាច់​របស់ឌូក អាច​នឹង​ប៉ះ​គីបអធិរាជ​ប្រអប់​ឆ្វេង​ហ្ស៊ីន ​រាជ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

គីប​បួន​របស់​ឥន្ទ្រី​ពិឃាត​ឌូក​

  • ស្មាត់​ឆ្វេង ​ឌូក

  • ឥន្ទ្រី​ស្លាប​ដែកស្ដាំ ​ក្ដូ

  • ឌឺម៉ី​ ម៉ីត

  • ទង់ប៉ះសេ

រាជ (ឆ្វេង) និង ឌូក (ស្ដាំ) រូបភាពផ្ដល់ឱ្យ

គីប​បួន​អធិរាជ​ប្រអប់ឆ្វេង​រាជ​

  • ស្មាត់ឆ្វេង​ រាជ​

  • ស្មាត់ស្ដាំ ​វិចិត្រ

  • វុធ​ប៉ះសេ

  • ផាន់​ណា ទាបក្រោយ

បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក​វុធ រហស្សនាម​ប៉ះសេ សារេសំណាង គូ​លំដាប់​ស្រុក​ខ្មែរ​នេះ អាច​នឹង​ប៉ះ​គ្នា ប៉ុន្តែ​មិន​ទាន់​ដឹង​​ពី​ពេល​វេលា និង​ទី​កន្លែង​ជាក់​លាក់​ឡើយ។ ក្រុម​ទាំង​ពីរ​កំពុង​ពិភាក្សា​គ្នា ហើយ​ណា​មួយ​ត្រូវ​រងចាំ​ស្មាត់​ក្ដូ ជា​ពី​របួស​គ្រិចករជើង​សិន។

លោក​វុធ បញ្ជាក់ ៖«...ធីម​ខ្ញុំ​អត់​អី​ទេ ដឹង​តែ​លេង​ហើយ...យើង​កំពុង​រើស​តារាង...ណា​មួយ​ដោយសារ​ក្ដូ​ឈឺជើង...»។

សម្រាប់​ព័ត៌មាន​បន្ថែម​​យ៉ាងណា​ទៀត​ Sabay នឹង​ប្រាប់​នៅ​ពេល​ក្រោយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់